06/11/2016 13:31 GMT+7 Email Print Like 0

វៀតណាម ជប៉ុនត្រៀមរៀបចំយ៉ាងម៉ត់ចត់អោយដំណើរបំពេញទស្សនកិច្ចនៅវៀតណាមរបស់អធិរាជជប៉ុន


វៀតណាម ជប៉ុនត្រៀមរៀបចំយ៉ាងម៉ត់ចត់អោយដំណើរបំពេញទស្សនកិច្ចនៅវៀតណាមរបស់អធិរាជជប៉ុន

នៅក្នុងជំនួបសន្ទនាជាមួយអគ្គទីប្រឹក្សាជប៉ុនប្រចាំនៅវៀតណាម លោក Nagai Katsuro ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី​ លោក​ Nguyen  Xuan Phuc វាយតំលៃខ្ពស់តួនាទីរបស់លោក Nagai Katsuro ក្នុង​ការជំរុញ​ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ជប៉ុន ហើយមានគោលបំណង​ថា៖ក្នុងតួនាទីរបស់ខ្លួនលោកបន្តរួមវិភាគទានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំពោះមុខស្ថានទូតជប៉ុនរួមសហការ​ជិតស្និទ្ធិជាមួយស្ថាប័ននានារបស់វៀតណាម ដើម្បីត្រៀមរៀបចំព្រះមហាក្សត្រនិងព្រះមហាក្សត្រី​ យាងមកបំពេញ​ទស្សន​កិច្ច​នៅវៀតណាម ប្រកបដោយជោគជ័យ តាមនោះរួមចំណែកជំរុញទំ​នាក់ទំនងរវាង​ប្រទេស​ទាំងពីរ។ ក្នុងោកាសនេះដែរ នាយករដ្ឋមន្ត្រីក៏បានស្នើ​អោយភាគីជប៉ុនបង្ក​លក្ខណៈនិងលើកទឹកចិត្តសហគ្រាសជប៉ុន ជំរុញការវិនិយោគនៅវៀតណាម នាំជប៉ុនក្លាយទៅវិនិយោគិនធំជួរមុខនៅវៀតណាម។

រីឯ អគ្គទីប្រឹក្សាលោក Nagai Katsuro បានអះអាងថានឹងខំប្រឹងប្រែងអស់ពី​កម្លាំង​កាយចិត្តរបស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ចនិងអនុម័តអោយគំរោងការណ៍​សហប្រតិបត្តិការជាក់ស្ដែង៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ