14/05/2015 10:37 GMT+7 Email Print Like 0

វៀតណាម-ឆែកចេញសេចក្តីថ្លែងការណ៍រួម


លោកប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបសម្តែងការគួរសមលោកប្រធានាធិតីសាធារណរដ្ឋឆែក

 
ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែឧសភា ឆ្នាំ ២០១៥ ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ​លោក Truong Tan Sang បានមាន ជំនួប​ពិភាគ្សា​ជាមួយលោក Milos Zeman ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Bohuslav Sobotka ប្រធានរដ្ឋសភា Jan Hamacek និងប្រធានព្រឹទ្ធសភា លោក Milan Stech ។ ក៏ក្នុងឱកាសនេះដែរ លោក Truong Tan Sang បាន​ជួប​សំណេះ សំណាលជាមួយតំណាងសហគន៍ជនវៀតណាមនៅឆែកផងដែរ។ នៅក្នុងបណ្តាជំនួប  ថ្នាក់ដឹក
នាំ​​វៀតណាមនិងឆែក បានសម្តែងនូវការពេញចិត្តចំពោះការផ្លាស់ ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ ហើយ​ចាត់​ទុកថា ប្រការនេះបានបង្ហាញនូវការប្តេជ្ញានយោបាយនិងការខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុង​ការ​បង្កើន​ថែម​ទៀត ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ភាគីទាំងពីរក៏បានអះអាងថា ត្រៀម​ខ្លួន​ជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់ការងារស្វែងរកទីផ្សារ ឱកាសវិនិយោគផងដែរ។ ភាគីទាំងពីរ ក៏​បាន​ព្រមព្រៀងគ្នាបន្តរួមចំណែក សម្រាប់កិច្ចការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងលើពិភពលោក ដោះ​ស្រាយ​ជំលោះដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ។ ថ្នាក់ដឹកនាំនៃភាគីទាំងពីរក៏បានសម្តែងនូវ​ការ​គាំ​ទ្រ​​ចំពោះការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-EU (FTA)យ៉ាងឆាប់ៗ។

ក្នុងឱកាសនេះដែរ លោក Truong Tan Sang បានអញ្ជើញលោក Milos Zeman មកបំពេញទស្សនកិច្ចជាផ្លូវ​ការ​នៅវៀតណាមក្នុងពេលវេលាសមស្រប៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ