25/09/2015 09:40 GMT+7 Email Print Like 0

វៀតណាម-ចំណុចភ្លឺនៅតំបន់ទីផ្សារទើបនឹងលេចឡើង


រូបថតៈ TTXVN

វៀតណាម​ជាចំណុចភ្លឺតិច​តួច នាបចុប្បន្ននៅតំបន់​ទីផ្សារ​ទើប នឹង​លេច​ឡើង ដោយ​កម្រិត​កំណើន​ខ្ពស់​និង​ស្ថិរភាព​។ កាសែត Financial Times របស់​អង់គ្លេស​បាន​អត្ថបទ​សរសេរ​ស្តីពី​ក្រុម​ទីផ្សារ​ទើប​នឹង​លេច​ឡើង​នេះ រួម​មាន ហ៊ុង​គ្រី សាធារណ​រដ្ឋឆែក រ៉ូម៉ានី ប៉ូឡួញក្នុងឆ្នាំ២០១៤ ទទួលបាន​កំណើន​ខ្ពស់​ជាង កំណើន​មធ្យម​ នារយៈ៥ឆ្នាំកន្លងទៅ។ មុននេះ រដ្ឋាភិបាល​វៀត​ណាម​បាន​ដាក់ គោល​ដៅ​កំណើន​សម្រាប់​ពេញ​មួយ​ឆ្នាំ​២០១៥ គឺ៦,២% ប៉ុន្តែនា​រយៈ​ពេល៦​ខែ​កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន​ឲ្យដឹង​ថា ខឿន​សេដ្ឋកិច្ច​វៀតណាម អាចទទួល​កំណើន៦,៤%​។ ជាថ្មីៗនេះ​អនាគារអភិវឌ្ឍន៍​អាស៊ី (ADB) ក៏បាន​ព្យាករណ៍​ថា កំណើន​នៃខឿ​ន​សេដ្ឋកិច្ច​វៀត​ណាម​ក្នុង​ឆ្នាំ២០១៥ និង២០១៦អាច​កើន​ជា​លំដាប់​គឺ​៦,៥%និង៦,៦%។ ឆ្លើយ​សំភាសន៍​របស់ Financial Times លោក Dominic Scriven អគ្គ​នាយក​មូល​​នីធិ​វិនិយោគ​ Dragon Capital បាន​សម្តែងក្តី​សុទិដ្ឋិនិយម ពេល​ដែល​វាយ​តម្លៃថា​វៀតណាម​អាចទទួល បាន​កំណើន​៦,៥% ក្នុងឆ្នាំ​២០១៥ និង៧%​នៅឆ្នាំ​ក្រោយ។

​អត្ថបទ​ក៏បាន​ចាត់ទុកថា កត្តាជួយវៀតណាម សម្រេចបាន​លទ្ធផល​ពោល ខាង​លើគឺ​ដោយ​សារ​វៀត​ណាម មាន​វិធាន​ការ​កែទម្រង់​មួយ​ចំនួន ក្នុងនោះ​ត្រូវ និយាយ​ដល់​ដំណើរ​ភាគ​ហ៊ុន​បនីយកម្ម​អង្គ​ភាព​អាជីវកម្ម​រដ្ឋ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ