15/07/2015 09:47 GMT+7 Email Print Like 0

វៀតណាម-ចិន៖ចែករំលែកបទពិសោធអធិការកិច្ចឃ្លាំមើលនិងបង្ការប្រឆាំងអំពើពុករលួយ


វៀតណាម-ចិន៖ចែករំលែកបទពិសោធអធិការកិច្ចឃ្លាំមើលនិងបង្ការ
ប្រឆាំងអំពើពុករលួយ (រូបថតៈ TTXVN)


ថ្លែងមតិនៅក្នុងការជួបសន្ទនាជាមួយលោក Yang Xiao Du លេខារងនៃគណៈកម្មាធិការត្រួតអធិការកិច្ចមជ្ឈឹមបក្សកុម្មុយនិស្តចិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម  នាពេលរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០១៥ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានសង្កត់ធ្ងន់ថា បក្ស រដ្ឋវៀតណាម ជានិច្ចកាលចាត់ទុកភារកិច្ចបង្ការ ប្រឆាំងអំពើពុករលួយជាការងារចាំបាច់។ លោកស្រីអនុប្រធានរដ្ឋបានសង្កត់​ធ្ងន់ថា អនុវត្តអនុសញ្ញាអ.ស.បស្តីពីការប្រឆាំងអំពើពុករលួយវៀតណាមកំពុងខំប្រឹងប្រែងអស់ពីកម្លាំង​កាយចិត្តនិងមាន បំណង សហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីអនុវត្តល្អភារកិច្ចបង្ការប្រឆំាងអំពើ ពុករលួយនិងទ្រទ្រង់វិស័យច្បាប់។ រីឯខ្លួនវិញ លោក Yang Xiao Du បានឲ្យដឹងថាចិនយកចិត្តទុកដាក់ចំ​ពោះ​បទ​ពិសោធរបស់វៀតណាមក្នុងបុព្វហេតុកសាងសង្គមនិយមដោយហេតុនេះ ចិនត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការចែក រំលែកបទពិសោធជាមួយវៀតណាមក្នុងការងារបង្ការប្រឆាំងអំពើពុករលួយផង ដែរ​។ ក្នុងថ្ងៃដដែល លោក Yang Xiao Du បានមានជំនួបធ្វើការជាមួយអគ្គ អធិការរដ្ឋាភិបាលវៀតណាម លោក Huynh Phong Tranh និងអនុប្រធាន​អច្ត្រៃយ៍គណៈកម្មាធិការមជ្ឈឹមវៀតណាម លោក Mai The Phuong ទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ