28/10/2014 09:17 GMT+7 Email Print Like 0

វៀតណាម-ចិនអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើ គ្រប់វិស័យដើម្បីផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំង ២


វៀតណាម-ចិនអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍របស់ប្រជាជននៃ
ប្រទេសទាំង ២ (Image: vov.vn)

នារសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៤ នៅទីក្រុងហាណូយ អគ្គលេខាបក្ស កម្មុយនិស្តវៀត​ណាម​ លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ​សមាជិករដ្ឋាភិបាលចិន លោក Yan Jiechi ដែលកំពុងមានដំណើរទស្សនកិច្ចនៅ វៀតណាម​ និង​សហការធ្វើជាអធិបតី​សម័យ​ប្រជុំ​លើកទី ៧ នៃគណៈកម្មាធិការបញ្ជាណែនាំសហប្រតិបត្តិការទ្វាភាគីវៀតណាម-ចិន។ អគ្គ​លេខាបក្ស Nguyen Phu Trong បានអះអាងនូវគោល​នយោបាយមុនក៏ដូចជាក្រោយ​របស់​បក្ស​រដ្ឋ​ និងប្រជាជនវៀតណាម គឺជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយ​ចិន ហើយ អះអាងនូវការពង្រឹង និងពង្រីទំនាក់ទំនងទ្វាភាគីអភិវឌ្ឍន៍ដ៏ស៊ីជំរៅថែមទៀត។ លោក​ Nguyen Phu Trong បានស្នើរឲ្យគណៈកម្មាធិការបណ្ជាណែនាំសហប្រតិបត្តិការទ្វា ភាគី​ត្រូវ​បន្តពង្រីកល្អថែមទៀតតួនាទីកំណត់ទិសដៅ រួមចំណែក​ជាក់ស្តែងក្នុងការជំរុញ​ទំនាក់​ទំនង​មិត្តភាព​ សហប្រតិបត្តិការដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង ២ ឲ្យបានខ្លាំងក្លាថែម​ទៀត។

នារសៀលថ្ងៃដ៏ដែល ក្នុងពិធីទទួលជួបសន្ទនាជាមួយសមាជិករដ្ឋាភិបាលចិន លោក Yan Jiechi​ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ ភាគីទាំង ២ ត្រូវ​យក​​ចិត្ត​ទុកដាក់​ដល់ការអនុវត្តបណ្ដាកិច្ចព្រមព្រៀងជាន់ខ្ពស់ ប្រកបដោយ ប្រសិទ្ធភាព ជាពិសេស​គឺ​កម្មវិធី ធ្វើសកម្មភាពលាតត្រដាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យវៀតណាម-ចិន​បង្កើត​ក្រុមការងារសហប្រតិបត្តិការអំពីមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ  និងក្រុម​ការងារ​សហ​ប្រតិបតិ្តការ​ខាងហិរញ្ញវត្ថុយ៉ាងឆាប់ៗសំដៅជំរុញ បណ្ដាគំរោងការណ៍សហប្រតិបត្តិការជាក់​ស្តែង​​រវាងប្រទេសទាំង ២។ ប្រធានរដ្ឋវៀត ណាមបានចាត់ទុកថា៖ បញ្ហាលើសមុទ្រគឺសំខាន់​ចំ​ពោះ​​ប្រទេសនិមួយៗ ក៏ដូចជា ចំពោះទំនាក់ទំនងនៃប្រទេសទាំង ២ ។ ក្នុងករណីបក្សទាំង ២ ប្រទេស​​ទាំង ២ មិនដោះស្រាយការខ្វែងគំនិតអំពីបញ្ហាលើសមុទ្រ ទំនាក់ទំនងទ្វាភាគី​នឹង​ត្រូវ​បាន​រង ឥទ្ធិពលដ៏ធ្ងន់ធ្ងរ។

រីឯខ្លួនវិញ សមាជិករដ្ឋាភិបាលចិន លោក Yan Jiechi បានអះអាង ថា៖ បក្សរដ្ឋរបស់ចិនគោរព​និង​មានគោលបំណងអភិវឌ្ឍន៍ទំនាក់តំនងជិតខាង​មតិ្តភាព លើគ្រប់វិស័យជាមួយវៀតណាម ហើយ​សង្កត់ធ្ងន់ថា៖ ការដោះស្រាយការខ្វែងគំនិត ឲ្យសមស្របនឹង​ផលប្រយោជន៍​របស់​ប្រជាជន​​​នៃប្រទេសទាំង ២ និងមានអត្ថន័យ យ៉ាងសកម្ម​ចំពោះ​ស្ថិរភាព​និង​ការអភិវឌ្ឍន៍​ក្នុង​តំ​បន់​៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ