05/11/2016 14:33 GMT+7 Email Print Like 0

វៀតណាម-ចិនបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិនាំមកនូវសន្តិភាព ស្ថិរភាពសំរាប់ប្រទេសទាំងពីរនិងតំបន់


វៀតណាម-ចិនបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ នាំមកនូវសន្តិភាព
ស្ថិរភាពសំរាប់ប្រទេសទាំងពីរនិងតំបន់

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ទោ Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបាន​អញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន។​ក្នុងការឆ្លើយសម្ភាសន៍ជាមួយអ្នក​យក​ព័ត៌មាន​នៃវិទ្យុសម្លេងវៀតណាម អនុរដ្ឋមន្ត្រី លោក Nguyen Chi Vinh បានអោយដឹង​ថា៖​ក្នុងរយៈពេលបំ​ពេញ​ទស្សនកិច្ចនៅចិន គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារ​ប្រទេសវៀតណាមបានចូលរួមសន្និសីទសន្តិសុខអន្តរជាតិ Munich និងជំនួប​សន្ទនាអំពីគោលនយោបាយ សន្តិសុខជាតិ រវាង​វៀត​ណាម​និង​ចិន​ លើក​ទី​៩​។​ ​អនុរដ្ឋមន្ត្រី លោក Nguyen Chi Vinh បានអោយដឹងថា៖

“ ជំនួបសន្ទនាស្ដីអំពីគោលនយោបាយកិច្ចការបរទេសលើកនេះ ជាការងារត្រៀមរៀបចំអោយដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិននៅវៀតណាម នាដើមឆ្នាំខាងមុខនេះ រួមជាមួយការចូលរួមជំ​នួប​សន្ទនា​នយោបាយការពារជាតិព្រំដែននិងផ្លាស់ប្តូរកិច្ចការពារជាតិនិង​ព្រំដែនរវាង​វៀតណាម​និងចិន នៅប្រទេសចិន។​ភាគីទាំងពីរក៏បានព្រមព្រៀងនិងចុះ​ហត្ថលេខាលើឯកសារសំខាន់ៗ ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងចិន។ នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន ភាគី​ចិនបានអះអាងខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិចិន-វៀតណាម នាំមកនូវសន្តិភាព ស្ថិរភាពសំរាប់វៀតណាម ចិននិងរួមចំណែក​សំរាប់សន្តិភាព ស្ថិរភាពក្នុងតំបន់៕” 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ