22/09/2016 10:52 GMT+7 Email Print Like 0

វៀតណាម -ចិនជំរុញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច -ពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក ​ទើប​បញ្ចប់​​ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​ប្រទេស​ចិន​ តាម​ការអញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រីចិន Li Kequiang ចាប់ពីថ្ងៃទី ១០ ដល់​ថ្ងៃទី ១៥ ខែកញ្ញា​នេះ។ ទស្សនកិច្ច​លើកនេះ​គឺឱកាសដែល​ប្រទេស​ទាំងពីរ​​បង្កើន​ការ​ផ្លាស់ប្តូរ​ជា​យុទ្ធសាស្ត្រ គ្រប់គ្រង​និង​ដោះ​ស្រាយ​យ៉ាង​សមហេតុ​សម​ផល​ចំពោះ​បណ្តា​បញ្ហា​លើសមុទ ជាពិសេសគឺ​ជំរុញ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម។

នេះគឺ​ដំណើរ​ទស្សនកិច្ច​​​ដំបូង​របស់​លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក​ ទៅ​កាន់​ប្រទេស​ចិននិង​ក៏​ជា​ដំណើ​រទស្សនកិច្ចដំបូង​​ទៅ​កាន់​ប្រទេស​ចិន​របស់​ថ្នាក់​ដឹក​នាំ​​បក្ស រដ្ឋ​នៃប្រទេសវៀតណាម បន្ទាប់​ពី​​មហាសន្និបាត​បក្ស​ទូទាំង​​ប្រទេស​លើកទី ១២។ ក្នុង​រយៈពេល​ ៦ ថ្ងៃ លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក ​មានកម្មវិធីធ្វើ​ការ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ រួមមានជាង ៥០ ​សកម្មភាព​។
.
នៅ​រដ្ឋធានី​ប៉េកាំង លោក​នាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភូក​ បាន​ជួប​សវនាការជាមួយ លោក​អគ្គលេខា​បក្ស​និង​ជា​ប្រធាន​រដ្ឋ Xi Jinping ជួបលោក​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន Zhang Dejiang  និងលោក​ប្រធាន​សភា​ប្រឹក្សា​ទូទាំង​ប្រទេស​ចិន Yu Zhengsheng។


លោកនាយករដ្ឋមន្ត្រីចិន Li Kequiang ទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីចិន Li Kequiang។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាកិច្ចសហប្រតិបត្តិកា
ររវាងប្រទេសទាំងពីរ។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងបណ្តាជំនួប​ពិភាក្សារវាង​លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក និងថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ប្រទេសចិន ភាគីទាំងពីរបាន​មានការ​យល់​ដឹង​រួម​អំពី​​ការ​ដែល​ធ្វើ​ស៊ី​ជម្រៅ​ថែម​ទៀត​​ទំនាក់​ទំនង​ដៃគូ​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​រវាង​វៀតណាម​-ចិន ហើយក៏​ដូចជា​ការ​ផ្លាស់​ប្តូរ​យោបល់​អំពី​បណ្តា​បញ្ហា​អន្តរជាតិ​និង​ក្នុងតំបន់ ​ដែល​ភាគីទាំងពីយក​ចិត្ត​ទុកដាក់​ផង​ដែរ។
 
ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​ប្រទេសទាំងពីរ​បានជួប​ពិភាក្សា ផ្អែកទៅលើគោលការណ៍​​អត់ធ្មត់​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ បង្កើន​​ការ​ផ្លាស់​ប្តូរ​ជា​យុទ្ធសាស្ត្រ បង្កើន​ក្តី​ជឿ​ជាក់​ខាង​នយោបាយ ធ្វើ​ឲ្យស៊ី​ជម្រៅ​ថែបទៀតកិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​រួម គ្រប់​គ្រង់​និង​ដោះ​ស្រាយ​​បណ្តា​បញ្ហាសេសសល់​និង​បណ្តា​បញ្ហា​កើតឡើង​ប្រកបដោយ​សមហេតុសមផល ជំរុញ​ទំនាក់ទំនង​សហប្រតិបត្តិការលើគ្រប់​វិស័យ​ជា​យុទ្ធសាស្ត្រ​រវាង​វៀតណាម -ចិន បន្តអភិវឌ្ឍន៍យ៉ាង​មាំមួន ស្ថេរភាព​ ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​សំរាប់ប្រជាជន​នៃ​ប្រទេសទាំងពីរ រួម​ចំណែក​យ៉ាង​សកម្ម ដើម្បីជំរុញ​សន្តិភាព ស្ថេរភាពនិង​វិបុលភាព​ក្នុងតំបន់។

ភាគីទាំងពីរ​បាន​អនុវត្តន៍​យ៉ាង​ត្រឹម​ត្រូវ​កិច្ច​ព្រមព្រៀង​អំពីគោលការណ៍ដោះ​ស្រាយ​បណ្តា​បញ្ហា​លើសមុទ្រ​រវាង​វៀត​ណាម - ចិន បន្តសហការជាមួយ​បណ្តាប្រទេស ASEAN​ អនុវត្តន៍​យ៉ាង​ពេញលេញ​និង​ប្រសិទ្ធិភាព​សេចក្តី​ប្រកាស​អំពី​ការ​ប្រព្រឹត្តរបស់​ភាគី​នានា​នៅសមុទ្រ​ខាង​កើត (DOC) ដោះស្រាយ​បណ្តា​ជម្លោះ​ដោយ​សន្តិវិធី​ ដែល​អាស្រ័យ​ទៅ​លើ​ច្បាប់​អន្តរជាតិនិង អនុសញ្ញារបស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​នា​ឆ្នាំ១៩៨២ (UNCLOS) គោរពដំណើរការទូត​និង​ច្បាប់ ជួប​ពិភាក្សាជាមួយ​គ្នា ដើម្បីឯកភាព និង​ឆាប់​រហ័សកសាង​ក្រមសីលធម៌អំពី​ការ​ប្រព្រឹត្ត​របស់​ភាគី​នានា​នៅ​សមុទ្រ​ខាង​កើត (COC) គ្រប់​គ្រង​បណ្តា​ជម្លោះ​នៅ​សមុទ្រ​ មិនបង្កសកម្មភាព​ដែល​ធ្វើ​ស្ថានភាព​កាន់តែ​ស្មុគ​ស្មាញ មិន​បើក​ទូលាយ​ជម្លោះ​ មិន​ប្រើប្រាស់​កម្លាំងកង​ទ័ព រក្សា​សន្តិភាព ស្ថេរភាព​នៅ​សមុទ្រ​ខាងកើត។

ក្នុងឱកាសដំណើរទស្សនៈកិច្ចនេះ ភាគីទាំងពីរបានចេញនូវសេចក្តីប្រកាសរួមវៀតណាម-ចិន រួមមាន ១៥ ចំណុច ក៍ដូចជាបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ​សំខាន់​ៗ​ជាច្រើន ។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួបសវនាការជាមួយ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន
Xi Jinping។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួបសវនាការជាមួយ លោក ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍
នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន Zhang Dejiang។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួបសវនាការជាមួយ លោកប្រធានសភាប្រឹក្សាទូទាំងប្រទេសចិន
Yu Zhengsheng។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ទទួលជួប លោកប្រធាននៃតំបន់រដ្ឋបាលពិសេសហុងកុង
Liang Zhen Ying ។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ទទួលជួប លោកស្រី Carrie Lam អគ្គលេខានៃអាជ្ញាធរ
នៅតំបន់រដ្ឋបាលពិសេសហុងកុង  ។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មុន​ពេលមកទស្សនានៅ​រដ្ឋធានីប៉េកាំង លោកនាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹនភូន បាន​អញ្ជើញ​ចូល​រួម​ក្នុង​ការ​​តាំងពិព័រណ៍ CAEXPO និង CABIS នៅ​ ​ Namning  ស្ថិត​នៅខេត្ត Guangxi ជាមួយ​សមាជិកអចិន្ត្រៃយ៍​នៃ​ការិយោល័យ​នយោបាយនិងជាលោកឧបនាយករដ្ឋមន្ត្រី Zhang Gaoli ដែល​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​បើក​ស្តង់​ដាក់​តាំង"ទីក្រុង​ស្រស់​ស្អាត" នៃប្រទេស​វៀតណាម​ដែល​មានប្រធានបទ "បួន​មេធួត (Buon Me Thuot) - ស្រុក​កំណើត​របស់​កាហ្វេនៅ​អាស៊ី" ជួប​លេខា​បក្ស​នៃ​តំបន់​ស្វ័យប្រវត្តិជនជាតិ Choang Guangxi ហើយអញ្ជើញ​ជា​អធិបតី​​សន្និសីទ​តុមូល​សន្ទនា​ជាមួយ​បណ្តា​សហគ្រាស​ចិន...

នៅ​ហុងកុង លោកនាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភូក ​បាន​ទទួល​ជួប លោក​ប្រធាន​នៃ​តំបន់​រដ្ឋបាល​ពិសេស Liang Zhen Ying  លោកស្រីអគ្គលេខា​អាជ្ញាធរ​ហុង​កុង Carrie Lam ។

​ក្នុង​បណ្តា​ជំនួប លោក​នាយករដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់ថា៖ វៀតណាមនិង​ហុងកុង​ត្រូវ​បន្ត​ពង្រឹង​យ៉ាង​ល្អនូវ​​យន្តការ​សហប្រតបត្តិការ​នា​សព្វថ្ងៃនេះ​ ជំរុញ​ការ​ចរចារ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីភាព ASEAN-ហុងកុង អនុវត្ត​យ៉ាង​សកម្ម​បណ្តា​វិធានការ ដើម្បី​បង្ក​លក្ខណៈងាយស្រួល​​ចំពោះ​​ការជំរុញកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍។ ក្នុង​ឱកាស​​នេះ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក​ បាន​ជួប​សំណេះសំណាល​ជាមួយកម្មាភិបាល បុគ្គលិក​ ដែល​ធ្វើ​ការ​នៅ​អគ្គកុងស៊ុល​វៀតណាម​ប្រចាំ​នៅ​ហុង​កុងឋ និង​តំណាង​​នៃ​សហគមន៍​​ប្រជាជន​វៀតណាម​នៅ​ហុងកុង​ និង​ម៉ាកាវ។

លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក​ បាន​អញ្ជើញ​ចូលរួម​ក្នុងវេទិការ​ធុរកិច្ច​និង​វិនិយោគ​ហុងកុង -វៀតណាម​ និង​អញ្ជើញ​ធ្វើ​ជា​សាក្សី​ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម ព្រៀងសហប្រតិបត្តិការ​និង​​​កិច្ច​សន្យាពាណិជ្ជកម្ម​រវាងបណ្តា​សហគ្រាស​នៃភាគីទាំងពីរ ដែល​​មាន​ដើមទុន​វិនិយោគ​សរុប​ជិត ១០ ពាន់លាន​ដុល្លារអាមេរិក។ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ជួប​ពិភាក្សា​និង​ធ្វើ​ការ​ជាមួយ​បណ្តា​មូលនិធិវិនិយោគនិង​ផ្តល់​យោបល់វិនិយោគ​ហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក (State Street, Morgan Stanley, Capital Group...​ទ្រព្យសម្បត្តិសរុប​​ដែល​កំពុង​គ្រប់​គ្រង​​មាន​តំលៃ​ ៩៥០០ ពាន់លាន​ដុល្លារអាមេរិក)./.



លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក បានអញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍និងសន្និសីទ
កំពូលពាណិជ្ជកម្មវិនិយោគចិន-ASEAN លើកទី ១៣ (CAEXPO និង CABIS)។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក និង លោកឧបនាយករដ្ឋមន្ត្រី Zhang Gaoli អញ្ជើញមកទស្សនា
បណ្តាស្តង់លក់ទំនិញវៀតណាមក្នុងការតាំងពិព័រណ៍នេះ។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អញ្ជើញជាអធិបតីក្នុងសន្និសីទតុមូលសន្ទនាជាមួយ
បណ្តានាយកប្រតិបត្តិ (CEOs)ឈរលំដាប់លេខមួយរបស់ប្រទេសចិន។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អញ្ជើញចូលរួមក្នុងវេទិការធុរកិច្ចនិងវិនិយោគវៀតណាម -ហុងកុង។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
សហប្រតិបត្តិការ កិច្ចសន្យាពាណិជ្ជកម្មក្នុងវេទិការ។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែត​រូបភាពវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ