22/07/2016 08:58 GMT+7 Email Print Like 0

វៀតណាម-ចិនជម្រុញការជួបប្រាស្រ័យនិងសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន


ប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញ ទទួលជួបជាមួយលោក Lan Tianli អនុប្រធានតំបន់ស្វយ័ត Zhuang Guangxi

នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម លោក Nguyen Thien Nhan បានអញ្ជើញ ទទួល​ជួប​ជាមួយ​លោក Lan Tianli  អនុប្រធាន​តំបន់​ស្វយ័ត Zhuang Guangxi (ចិន) ដែល​កំពុង​បំពេញទស្សនកិច្ច​នៅវៀត​ណាម។ នៅក្នុង​ជំនួប​នេះ លោក Nguyen Thien Nhan បានអះអាង​ថា រដ្ឋាភិបាលនិង​ប្រជាជន​វៀត​ណាម ជានិច្ច​កាលយក​ចិត្ត​ទុក​ដាក់​ការ​ពង្រឹង​និង​ពង្រីកទំនាក់​ទំនង​ អ្នកជិតខាងមិត្តភាពនិង សហប្រតិបត្តិការ​លើគ្រប់វិស័យ​ ជាមួយបក្ស រដ្ឋាភិបាល​និង​ប្រជាជនចិន។ ហើយ​ថ្នាក់ដឹកនាំវៀតណាម គាំទ្រការជួប​ប្រាស្រ័យនិង​កិច្ចសហការ​រួម​ផល​ប្រយោជន៍ រវាង​តំបន់នៃ​ប្រទេស​ទាំងពីរ ជាពិសេស​គឺតំបន់​ជាប់ព្រំដែន ក្នុងនោះមានខេត្ត Guangxi។

​រីឯខ្លួនវិញ អនុប្រធានតំបន់ស្វយ័ត Zhuang លោក Lan Tianli បានឲ្យដឹងថា​រដ្ឋ​អំ​ណាច Guangxi មាន​បំណង​ជម្រុញ​កិច្ច​សហប្រតិបត្តិការ រវាងក្រសួង​ស្ថាប័ន​នានា របស់វៀតណាម​​ជាមួយ​ខេត្ត Guangxi  រួម​ចំណែក​ពូន​ជ្រុំទំនាក់​ទំនងដៃគូសហប្រតិបត្តិការ​យុទ្ធសាស្រ្ត លើគ្រប់វិស័យរវាងបក្សទាំងពី រដ្ឋាភិបាលទាំងពីរ​និងប្រជាជន​នៃប្រទេស​ទាំងពីរចិន-វៀតណាម ឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅ​មួយថ្ងៃ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ