19/11/2014 14:30 GMT+7 Email Print Like 0

វៀតណាម-ចិនកសាងព្រំដែនសន្តិភាព ស្ថិរភាព


ពិធីចុះហត្ថលេខាលើកិច្ចសហការក្នុងការងារការពារខ្សែព្រំដែនរវាងវៀតណាមនិងចិន

នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុង Lao Cai ភាគខាងជើងវៀតណាម​បាន​ប្រព្រឹត្ត​​ទៅ​ពិធី​ចុះ​ហត្ថ​លេខាលើកិច្ចសហការក្នុងការងារការពារខ្សែព្រំដែនរវាងខេត្តចំនួន ៤នៅភាគខាងជើងវៀតណាមគឺ Lao Cai Lai Chau Dien Bien និង​ Ha Giang ជាមួយខេត្ត Yunnan របស់ប្រទេសចិន។ក្នុងនោះផ្ដោតទៅលើការតស៊ូប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ធ្វើ​អន្តោ​ប្រវេសន៍ដោយខុសច្បាប់ រត់ពន្ធជាដើម។ចំពោះខេត្ត Lao Cai ស្ថាប័នការពារ​ព្រំដែន​នៃ​ភាគី​ទាំង២បានពិគ្រោះយោបល់យ៉ាងសកម្មសំរាប់ថ្នាក់មានសមត្ថកិច្ច ដើម្បីបើកច្រក​ទ្វារ​ទ្វេ​ភាគី​ Muong Khuong – Kieu Dau និងបើកបណ្ដាផ្លូវធ្វើដំណើរជាបណ្ដោះអាសន្ត សំដៅ​បង្ក​លក្ខណៈ​​ងាយស្រួលសំរាប់ប្រជាពលរដ្ឋនៅតំបន់នេះ​ធ្វើដំណើរ និងផ្លាស់ប្ដូរទំនិញកសិផល បម្រើ​​ការបង្កបង្កើនផលនិងតម្រូវការប្រើប្រាស់៕

​​​​​​​​​​​​​ Vu Thang អ្នកយកព័ត៌មាននៃVOVប្រចាំនៅតំបន់ពាយព្យ

បណ្តាព័ត៌មានបានផ្សាយ