29/08/2019 11:26 GMT+7 Email Print Like 0

វៀតណាម - កម្ពុជាលើកកំពស់ប្រសិទ្ធភាពនៃការងារសម្របសម្រួលក្នុងការគ្រប់ គ្រងនិងការពារព្រំដែន


 កិច្ចពិភាក្សាតុមូលបានពិភាក្សាអំពីការសម្របសម្រួល ការគ្រប់គ្រង ការការពារព្រំដែន ការធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនវៀតណាម - កម្ពុជា
 

នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បញ្ជាការដ្ឋានកង ទ័ពការ​ពារព្រំដែន​វៀត​ណាម​និង​ក្រសួង​ការ​ពារ​ជាតិ​នៃ​ព្រះរាជា​ណាច​ក្រកម្ពុជា​ បានបើកកិច្ចប្រជុំតុមូលស្តីពី ការ​សម្របសម្រួលលើការគ្រប់គ្រង កា​រពារ​ព្រំដែន ការត្រួត​ពិនិត្យ​នៅច្រកព្រំដែន ការធានាសន្តិសុខនិងសណ្តា​ប់ធ្នាប់​នៅតំបន់ព្រំដែនវៀតណាម -​ កម្ពុជា នៅទីក្រុង​ Chau Doc ខេត្ត An Giang​។ នេះជាសកម្មភាព​មួយ​ដែល​ស្ថិតក​ម្ម​វិ​ធី​ជួប​ប្រជុំ​ប្រាស្រ័យ​ព្រំដែន​មិត្ត​ភាព​វៀត​ណាម - កម្ពុជា ២០​១៩។
 
នៅក្នុង​កិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការសម្របសម្រួលលើការគ្រប់គ្រង ការពារព្រំដែន ការត្រួតពិ​និត្យ​ច្រកទ្វារព្រំដែននិងការធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅតំបន់ជាប់ព្រំដែនវៀតណាម - កម្ពុជា។​ ភាគីទាំងពីរបានឯកភាពគ្នាចូលរួមយ៉ាងសកម្ម និងបង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការបោះ​បង្គោល​ព្រំដែន​ ដើ​ម្បីបំពេញតាមផែនការដែលបានគ្រោងទុក។ ភាគីទាំងពីរក៏​បានឯកភាព​ សម្របសម្រួល ដើម្បី​ការពារ​ការ​ឆ្លង​ដែនខុសច្បាប់  ស្វែងរកជួយសង្គ្រោះ ទប់ស្កា​ត់និងប្រយុទ្ធប្រឆាំងនឹងការកាប់បំ​ផ្លាញព្រៃឈើ​ ការធ្វើ​អាជីវកម្ម​ខុសច្បាប់​លើផលិតផលកសិកម្ម និងព្រៃឈើនៅតាមតំបន់ព្រំដែននៃប្រ​ទេសទាំង​ពីរ។
 
លោក​ឧត្តមសេនីយ៍ទោ Hoang Xuan Chien មេបញ្ជាការនៃកងទ័ពការពារព្រំដែន បានបញ្ជាក់ថា៖  “ការ​រៀប​ចំព្រឹត្តិការណ៍នេះ ដើម្បីអនុវ​ត្តន៍ជាក់ស្តែង​នូវពិធីសារ​នៃកិច្ច​សហប្រតិ​បត្តិ​ការ​ការ​ពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​និង​មាន​ការ​អភិវឌ្ឍប្រក​ប ដោយភាពច្នៃប្រឌិត ​នោះគឺ ជំរុញ​អោយ​កងកម្លាំង​ការពារ​ព្រំដែន​ទាំង​អស់​នៃប្រទេស​ ទាំង​ពីរអោយចូលរួមផងដែរ។ ទី ២ គឺកៀង​គរប្រជាជនគ្រប់ក​ម្រិត​ថានៈ គណៈកម្មាធិការ​បក្សនិង​អាជ្ញាធរ​មូលដ្ឋាន​នៃខេត្តទាំង ៣ គឺខេត្ត An​ Giang នៃប្រទេសវៀត​ណាម​និង​ខេត្តតា​កែវ​និង​ខេត្ត​កណ្តាល​នៃព្រះរាជា​ណាចក្រកម្ពុជា​ ដើម្បីចូលរួម។ ជាពិសេសនៅក្នុងព្រឹត្តិ​ការណ៍​នេះ មាន​សកម្មភាព​ជួបប្រា​ស្រ័យ​ជាច្រើន​ដោយឆ្ពោះ​ទៅការកសាងព្រំដែនវៀតណា​ម - កម្ពុជា ជាគំរូ ​សម្រាប់ខ្សែព្រំ​ដែន​រួម​រវាង​វៀត​ណាម​និង​ប្រទេស​ដទៃទៀតផង​ដែរ​។
 
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍​នេះ នាថ្ងៃដដែលបានប្រព្រឹត្តទៅនូវកម្មវិធីជួបប្រជុំប្រាស្រ័យព្រំដែនមិត្តភាព វៀតណាម​-កម្ពុជា ដោយ​ប្រធានបទ “ រួមទន្លេមេគង្គ”; រួមជាមួយគ្នានោះ គឺសកម្មភាពពិនិត្យ ព្យាបាល​ជំងឺ​និង​ផ្តល់​ថ្នាំឥតគិតថ្លៃ ដល់ប្រជា ជននៅតាមតំបន់ព្រំដែន ខេត្ត An Giang - វៀតណាម ខេត្តតា​កែវ​និង​កណ្តាល​ (កម្ពុជា)។ ក្រៅពីនោះ មានការផ្តល់អាហារូបករណ៍ “លើកទឹកចិត្តកុមារទៅសាលារៀន” ដល់​និស្សិត​ដែល​មាន​ការលំបាកចំនួន ៣០ នាក់ ដោយទទួលបានស្នាដៃសិក្សាល្អប្រសើ​រ រួមទាំងបានប្រគ​ល់គោ​ចំនួន ៣០​ ក្បា​ល ដល់ប្រជាជននៃប្រ​ទេស​ទាំងពីរ រួមចំណែក​ជួយប្រជាជន​លុបបំបាត់​ភាព​អត់​ឃ្លាន​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ