26/04/2018 10:16 GMT+7 Email Print Like 0

វៀតណាម-កូរ៉េ​ខាងត្បូង​ចុះហត្ថលេខា​លើសេចក្តីថ្លែង​ការណ៍​ទស្សនៈវិស័យ​រួមស្តីពីកិច្ច​សហប្រតិបត្តិ​ការការ​ពារ​ជាតិ​


 វៀតណាម-កូរ៉េខាងត្បូងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ

នារសៀលថ្ងៃទី២៤ ខែ​មេសា ឆ្នាំ​២០១៨ នាយក​រដ្ឋមន្ត្រីកូរ៉េខាងត្បូង​ លោក Lee Nak-y​eon បាន​ទទួល​ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រីការ​ពារជាតិ​វៀត​ណាម លេ​ខារង គណៈកម្មាធិការ​បក្សយោធាម​ជ្ឈឹម លោក Ngo ​Xuan Lich ដែល​កំពុងបំពេញទស្សនកិច្ចមិត្តភា​ពជាផ្លូវការនៅកូរ៉េ​ខាង​ត្បូង។ នាយករដ្ឋមន្ត្រី L​ee Nak-yeon បាន​សង្កត់​ធ្ងន់​ថា៖ វៀតណាមជាសសរទ្រូងក្នុ​ងគោលនយោបាយឆ្ពោះទៅទិស​ ខាងត្បូងថ្មីរបស់កូរ៉េខាងត្បូ​ង ហើយស​ម្តែងគោលបំណងបើកទូ​លាយកិច្ចសហ ​ប្រតិបត្តិការ​ជាមួយ​វៀតណា​ម​លើវិស័យ​ការ​ទូត​សេដ្ឋ​កិច្ច​ជាដើម​។
 
នាយករដ្ឋ​មន្ត្រីកូរ៉េខាង​ត្បូងស្វាគមន៍​ការដែលក្រសួង​ការពារជាតិនៃប្រទេសទាំង​ពីរបានចុះហត្ថ លេខា​លើសេចក្តី​ថ្លែងការណ៍​ទស្សនៈវិស័យរួមស្តីអំពីកិច្ច​សហប្រតិបត្តិការការពា​រ ប្រទេសដល់ឆ្នាំ ២​០៣០ ពិសេស​គឺឧស្សាហកម្ម​ការពារ​ជាតិ​។ ថ្លែងមតិក្នុងជំនួប រដ្ឋ​មន្ត្រីក្រសួងការពារប្រទេ​សវៀ​ត​ណាម លោក Ngo Xuan Lich បាន​ស្វាគមន៍គោល​នយោបាយឆ្ពោះទៅទិសខាងត្បូ​ងថ្មីរបស់រដ្ឋាភិបាលកូរ៉េ​ខាងត្បូង ហើយឲ្យ ​ដឹងថា​៖ វៀតណាម​ត្រៀមខ្លួន​ជាស្រេចដើរតួ​នាទីយ៉ាង​សកម្ម ក្នុងការជំរុញទំនាក់ ទំន​ងអាស៊ាន-កូរ៉េខាងត្បូ​ង។​ រដ្ឋមន្ត្រី Ngo Xuan​ Lich បានអះអាងថា៖​ វៀតណាមគាំទ្រការលុបបំបា​ត់នុយក្លេ​អ៊ែរលើឧបទ្វីបកូរ៉េ ព្រម​ទាំង ឲ្យដឹង​ថែម​ ទៀ​តថា វៀតណាមស្វាគមន៍ការខំប្រឹង​ប្រែងរបស់កូរ៉េខាងត្បូងក្នុ​ងការជំរុញកា​រ សន្ទនាអន្តរកូរ៉េ។ ​

ទន្ទឹមនឹង​នោះ លោ​កក៏បានសម្តែងគោល​បំណងថា៖ នាយក រ​ដ្ឋមន្ត្រី Lee Nak-yeo​n បន្តយ​កចិត្តទុក​ដាក់និង​គាំ​ទ្រដើម្បី​​ក្រសួងកា​រពារជា​តិនៃ​ ប្រទេសទាំងពីរ​សហប្រតិបត្តិការ​អនុវត្ត​សេចក្តី​ថ្លែង​ការណ៍​រួមប្រកប​ដោយ​ប្រសិទ្ធ​ភាព​ថែមទៀត​ នាពេលខាងមុខ។ មុននេះ ​លោក Ngo Xuan Lich បានជួបច​រចា ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េខាងត្បូង លោក ​Song You​ng-moo៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​

 
បណ្តាព័ត៌មានបានផ្សាយ