26/04/2017 10:40 GMT+7 Email Print Like 0

វៀតណាម-កូរ៉េខាងត្បូ៖ដៃគូសំខាន់ជួរមុខក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ


 
វៀតណាម-កូរ៉េខាងត្បូ៖ដៃគូសំខាន់ជួរមុខក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

ទទួលសេចក្ដី​អញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធាន​រដ្ឋសភាកូរ៉េ​ខាង​ត្បូង ​លោក Chung Sye-Kyun បានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភាកូរ៉េខាង​ត្បូង​ បានអញ្ជើញ​មក​បំពេញ​​​ទស្សន​​​​កិច្ច​ជា​ផ្លូវ​ការ​នៅវៀតណាម ​ចាប់ពីថ្ងៃទី២៤​ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។ នៅ​ក្នុងជំនួប​សន្ទនា​ នាព្រឹក​ថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០១៧ ​បន្ទាប់​ពីពិធីទទួល​សណ្ឋារកិច្ចជាផ្លូវ​ការ ប្រធានរដ្ឋ​ លោកស្រី​ Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ វៀតណាមមានគោលបំណង ទទួលប្រធានាធិបតី​កូរ៉េខាងត្បូង​ មកបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​ នៅវៀតណាម និងចូល​រួមសន្និ​សីទ​ជាន់​ខ្ពស់ APEC នៅទីក្រុង Da Nang នាខែវិច្ឆិកាខាង​មុខនេះ​​។​ ប្រធានរដ្ឋសភា​ ​លោកស្រី ​Nguyen Thi Kim Ngan ក៏បានស្នើ​អោយកូរ៉េខាង​ត្បូង ជួយឧបត្ថម្ភវៀ​តណាម ​អនុវត្ត​​ប្រកបដោយ​ប្រសិទ្ធភាពកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី រវាងវៀតណាមនិងកូរ៉េខាង​ត្បូង ​ជួយឧបត្ថម្ភ​សហគ្រាស​ធំៗ របស់កូរ៉េខាង​ត្បូងសហប្រតិបត្តិការ វិនិយោគនៅវៀតណាម។
 
នាពេលខាងមុខនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏មានគោល​បំណង​ថា៖រដ្ឋស​ភាកូរ៉េខាង​ត្បូង​បន្តគាំទ្រ និងផ្តល់​អាទិភាពចំពោះវៀតណាម។
 
ប្រធានរដ្ឋ​សភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖​វៀតណាម​ជានិច្ចកាល​ចាត់ទុក​កូរ៉េខាង​ត្បូង​ជា​ដៃ​​គូយុទ្ធសាស្ត្រ ​ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមកិច្ច​ វៀតណាម​កំពុងរៀបចំកែ​ទម្រង់ធនាគារ​ពាណិជ្ជកម្ម​ ​និង​បង្កលក្ខណះ​ងាយ​ស្រួល​ជានិច្ច ​ចំពោះធនាគារ​បរ​ទេស​ដែលក្នុង​នោះ​មានធនា​គារកូរ៉េ​ខាងត្បូង។ 
 
រីឯ ប្រធានរ​ដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-Kyun បានអះអាងថា៖​នា​ពេល​ខាងមុខនេះ​ ប្រទេស​ទាំង​ពីរ​ ​នឹង​បន្ត​​បើកទូលាយ​កិច្ចសហប្រតិបត្តិ​ការលើច្រើន​វិស័យ​ ដូចជា៖ ការទូត សន្តិសុខ និងអប់រំ។

 
 ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានជួបសន្ទនាជាមួយ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-Kyun

ក៏ក្ននុងថ្ងៃដដែល ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានជួប​សន្ទនាជាមួយ​ ប្រធានរដ្ឋសភា​កូរ៉េខាង​ត្បូង ​លោក ​Chung Sye-Kyun នៅ​ទីក្រុងហាណូយផ​ងដែរ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ