14/11/2014 15:19 GMT+7 Email Print Like 0

វៀតណាម - កូឡុំប៊ីរំលឹកខួបលើកទី៣៥នៃទិវាបង្កើតទំនាក់ទំនងការទូត


នៅរដ្ឋធានី Bogota នៃប្រទេសកូឡុំប៊ី ទើបនឹងបានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកូឡុំប៊ី  ដោយ​ក្រសួងការបរទេស​កូឡុំប៊ី​និងស្ថានទូតវៀតណាមប្រចាំនៅវីណេហ្សួអេឡានិងកូឡុំប៊ីសហការរៀបចំឡើង។ថ្លែងមតិនៅទីនេះ​អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូឡុំប៊ីលោកស្រី Patty Londono បានសង្កត់ធ្ងន់ថា ទំនាក់​ទំនង​រវាង​ប្រទេសទាំង២ កំពុងបានជំរុញខ្លាំងនាបណ្ដាឆ្នាំថ្មីៗនេះ។កូឡុំប៊ីជានិច្ចកាលចាត់ទុកវៀតណាមជា​ដៃគូសំខាន់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ផ្ដល់អាទិភាពសំរាប់ការជំរុញកិច្ចសហប្រតិបតិ្តការ​នយោបាយ​ វប្បធម៌ អប់រំ ជាមួយវៀតណាម ព្រមទាំងរក្សាការជួបសន្ទនារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិការនៅតំបន់និងអន្តរជាតិផងដែរ។រីឯខ្លួនវិញ ឯកអគ្គ​រដ្ឋ​ទូត​វៀត​ណមប្រចាំនៅវីណេហ្សួអេឡា និងកូឡុំប៊ីលោក Ngo Tien Dung បានសម្ដែង​ក្ដី​សម្បាយ​រីករាយ​អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំង២។វៀតណាម​មាន​គោល​បំណង​ជំរុញ​ខ្លាំង​ថែម​​ទៀតទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីលើ់គ្រប់វិស័យជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ចនិង
ពាណិជ្ជកម្ម។

ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមបានសហការជាមួយស្ថាប័នទាក់ទិននានា​របស់កូឡុំប៊ី រៀបចំសកម្មភាពវប្បធម៌ជាក់ស្ដែងក៏ដូចជាឧទ្ទេសនាមអំពីម្ហូប អាហារ តាំងពិព័រណ៍រូបថត វត្ថុ​វប្បធម៌​របស់វៀតណាម និងកម្មវិធីសម្ដែងសិល្បៈប្រជាប្រិយនៅរដ្ឋធានី Bogata៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម 

បណ្តាព័ត៌មានបានផ្សាយ