19/03/2015 11:15 GMT+7 Email Print Like 0

វៀតណាម-កូរ៉េខាងត្បូងបន្តជំរុញកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ

លោក Chung Ui Hwa ប្រធានរដ្ឋសភាកូរ៉េខាងត្បូង

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ​Nguyen Sinh Hung គណៈប្រតិភូជាន់​ខ្ពស់ រដ្ឋស​ភាកូរ៉េខាង​ត្បូង ដឹកនាំដោយ​លោក Chung Ui Hwa​ ប្រធានរដ្ឋស​ភាកូរ៉េខាង​ត្បូង បាន​មក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការនៅ​វៀតណាម​ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែ​មិនាឆ្នាំ២០១៥។ នាព្រឹក​ថ្ងៃទី១​៨​ខែមិនាឆ្នាំ២០១៥ បន្ទាប់​ពីពិធីទ​ទួលជាផ្លូវ​ការនៅរដ្ឋធានីហាណូយ   លោក Nguyen Sinh Hung ប្រធានរដ្ឋសភា​វៀតណាម​និង​​លោក Chung Ui Hwa ប្រធាន​រដ្ឋសភាកូរ៉េខាង​ត្បូង បានមាន​ជំនួបពិ​ភាក្សា។​ លោក Nguyen Sinh Hung បាន​អះអាង​ថា៖ គោលន​យោបាយមុនក៏ដូច​ជាក្រោយ​​និង​ការ​ជ្រើស​រើស​មាន​ចរិត​លក្ខណៈ​យុទ្ធសាស្ត្រ​របស់​បក្ស​​រដ្ឋ​វៀត​ណាម គឺ​ពង្រឹង​និងពង្រីកដោយឥត​ឈប់ឈរ​ ទំនាក់ទំនង​សហប្រតិបត្តិ​ការយុទ្ធសាស្ត្រ​ជាមួយ​កូរ៉េ​ខាង​ត្បូង។ វាយ​តំលៃខ្ពស់ចំពោះសហគមន៍​ជនវៀតណាម​នៅកូរ៉េ​ខាងត្បូង​លោក Chung Ui Hwa បាន​អះ​អាង​ថា៖ រដ្ឋាភិ​បាល រដ្ឋសភាកូរ៉េ​ខាងត្បូង​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ជន​វៀត​ណាម​បាន​សិក្សា​រៀន​សូត្រ​ ធ្វើ​ការ​ក៏ដូច​ជា​រួមវិភាគទាន​ចូលក្នុងការអភិវឌ្ឍន៍​របស់កូរ៉េខាង​ត្បូងទៀត​ផង។

 ភាគីទាំងពីរបានឯកភាពបន្តអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋសភានៃប្រទេស​ទាំងពីរប្រកប​ដោយប្រសិទ្ធិ​ភាព​រក្សា​​​ការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​គ្រប់​ជាន់​ថ្នាក់​បង្កើនការផ្លាស់​ប្តូរព័ត៌​មាន បទពិសោធន៍ ទស្សនៈ​អំពី​បណ្ដា​បញ្ហា​នៅក្នុង​តំបន់​និងអន្តរជា​តិដែលមានយកចិត្តទុក​ដាក់ដូចគ្នា…លៗ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ