26/05/2017 09:31 GMT+7 Email Print Like 0

វៀតណាម-កូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ


 
វៀតណាម-កូរ៉េខាងត្បូងបង្កើន​កិច្ចសហប្រតិបត្តិការជំរុញទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ​ ប្រធានរដ្ឋ លោក Tran Dai Quang បាន​ជួប​សន្ទនា​លោក Park Won Soon បេសកជនរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae –in ។ តាមរយៈ​បេសកជន​នេះ ប្រធានរដ្ឋ បានផ្ញើសេចក្ដីជូនពរ ចំពោះលោក Moon Jae – in ដែលបាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​ទី១៩ ​របស់កូរ៉េខាងត្បូង ​និងជឿជាក់​ថា៖ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Moon Jae –in កូរ៉េខាងត្បូង​​នឹងបន្តអភិវឌ្ឍន៍​ខ្លាំងក្លា សម្បូររុងរឿង។ ​ប្រធានរដ្ឋក៏បានចាត់ទុកថា៖ ​ភាគីទាំង​ពីរត្រូវបន្ត​បើក​ទូលាយ​ កិច្ចសហប្រតិបត្តិការនិងជំរុញទំនាក់​ទំនង​ រវាងប្រទេសទាំងពីរកាន់តែ​ស៊ីជំរៅថែមទៀត។
 
រីឯ លោក Park Won Soon បានសង្កត់ធ្ងន់ថា៖  នេះជាលើកដំបូង​ប្រធានាធិបតី​កូរ៉េខាងត្បូង ​ចាត់តាំង​បេសកជន​មក​វៀតណាម បានបង្ហាញ​នូវការ​យក​ចិត្ត​ទុក​ដាក់និ​ងគោរព ចំពោះទំនាក់ទំនងជាមួយវៀត​ណាម និយាយ​​ដោយឡែក​និងអាស៊ាន​និយាយរួម។ ​កូរ៉េខាងត្បូងមានគោលបំណងជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ថែម​ទៀត ​ជាមួយវៀតណាមដើម្បីផលប្រយោជន៍ របស់ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ រួមចំណែកជាក់ស្ដែង ចូល​ក្នុងការរក្សា​សន្តិសុខ​ ស្ថិរភាព ​និងអភិវឌ្ឍន៍​សម្បូររុង​រឿង​ក្នុងតំបន់និងពិភពលោក។
 
​ក៏ក្នុងថ្ងៃដដែល អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc ក៏បានជួប​សន្ទនាជាមួយ​លោក​ Park Won Soon បេសកជន​របស់ប្រធានាធិបតី​កូរ៉េខាង​ត្បូង ​​លោក Moon Jae –in ​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ