21/05/2015 11:25 GMT+7 Email Print Like 0

វៀតណាម-កូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគ


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh (ខាងឆ្វេង)និងឧនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ក្រសួងយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុលោក Choi Kyoung-hwan (រូបថត៖Thanh Chung – VGP

តាមសេចក្ដី​អញ្ជើញរបស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ឧបនា​យក​រដ្ឋ​មន្រ្តី​វៀតណាម លោក Vu Van Ninh បាន​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​ការ​ងារ នៅកូរ៉េខាង​ត្បូង ចាប់ពីថ្ងៃទី១៨​ដល់​ទី២០​ខែឧសភាឆ្នាំ​២០១៥​។ ក្នុង​ក្រប​ខ័ណ្ឌ​ដំណើរ​ទស្សន​កិច្ច​លើក​នេះ លោក Vu Van Ninh បាន​ជួប​សន្ទនា​ជាមួយ​ប្រធាន​រដ្ឋសភា​កូរ៉េ ខាង​ត្បូង ​លោកChung Ui-hwa ជួប​ចរចា​ជាមួយ​ឧនាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ក្រសួង​យុទ្ធសាស្ត្រ​និង​ហិរញ្ញវត្ថុ លោក Choi Kyung-hwan ព្រម​ទាំងជួប​ធ្វើ​ការ ជា​មួយថ្នាក់​ដឹក​នាំ​ក្រសួង​ផ្សេងៗ​មួយ​ចំនួន​ទៀត ​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​សម្ព័ន្ធ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ធំ​ៗ នៃប្រទេស​នេះផងដែរ។ នៅក្នុង​ជំនួប​ទាំង​នេះ លោក Vu Van Ninh និង​ថ្នាក់​ដឹក​នាំកូរ៉េ​ខាង​ត្បូង​ បានឯកភាព​ថា​បណ្ដាដំណើរ​ទស្សន​កិច្ច​និង ជំនួប​សន្ទនា​ ដែលប្រ​ព្រឹត្ត​ទៅជា​ប្រចាំ​រវាង​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់ នៃប្រទេស​ទាំង២​បានរួម​ចំណែក​អភិវឌ្ឍន៍​យ៉ាង​ពេញ​លេញ​និង​ធ្វើឲ្យ​ទំនាក់​ទំនង​ដៃគូ​សហ​ប្រតិ​បតិ្ត​ការ យុទ្ធសាស្ត្រវៀត​ណាម-​កូរ៉េខាង​ត្បូង​កាន់តែ​ស៊ីជំរៅ​ពី១ថ្ងៃ​ទៅ១​ថ្ងៃ។ ការដែល កិច្ច​ព្រម​ព្រៀង​ FTA ​វៀត​ណាម-​កូរ៉េ​ខាងត្បូង​ ត្រូវបានចុះ​ហត្ថលេខា បាន​បើកចេញ​ឱកាស​ធំក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិបតិ្ត​ការពាណិជ្ជ​កម្ម​វិនិយោគ បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដើម្បីបង្កើន​តំលៃ​ប្រាក់​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឡើង​ដល់​៧០​ពាន់​លាន​ដុល្លា​អាមេរិក នាឆ្នាំ២០២០៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ