16/06/2021 22:19 GMT+7 Email Print Like 0

វៀតណាម-កាណាដាពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យក្នុងនោះមានការ ប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩

លោក Garneau ក៏បានបញ្ជាក់សារជាថ្មីម្ដងទៀតនូវ ការប្ដេជ្ញាចិត្តជួយគាំទ្រវៀតណាមនិងប្រទេសផ្សេងៗក្នុងតំបន់ ទទួលបានវ៉ាក់សាំង បង្ការកូវីដ ១៩ តាមរយៈកម្មវិធីជំរុញការស្វែងរកឧបករណ៍ឆ្លើយតបនឹងជម្ងឺរាតត្បាត កូវីដ ១៩ (ACT-A) គំនិតផ្ដួចផ្ដើម COVAX និងមូលនិធិឆ្លើយតបនឹងកូវីដ ១៩ របស់ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។

រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកាណាដាលោក Marc Garneau។  (រូបថត៖ VNA)


នាយប់ថ្ងៃទី១៤ខែមិថុនា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកាណាដាលោក Marc Garneau។ នៅទីនេះ លោករដ្ឋមន្រ្តី Garneau បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងគោលបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុង ជ្រោយវៀតណាម-កាណាដា។ លោក Garneau ក៏បានបញ្ជាក់សារជាថ្មីម្ដងទៀតនូវ ការប្ដេជ្ញាចិត្តជួយគាំទ្រវៀតណាមនិងប្រទេសផ្សេងៗក្នុងតំបន់ ទទួលបានវ៉ាក់សាំង បង្ការកូវីដ ១៩ តាមរយៈកម្មវិធីជំរុញការស្វែងរកឧបករណ៍ឆ្លើយតបនឹងជម្ងឺរាតត្បាត កូវីដ ១៩ (ACT-A) គំនិតផ្ដួចផ្ដើម COVAX និងមូលនិធិឆ្លើយតបនឹងកូវីដ ១៩ របស់ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។

ភាគីទាំងពីរបានឯកភាពលើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះមានកិច្ចសហប្រតិបត្តិការបង្ការ ប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ និងជួយវៀតណាមស្វែងរកវ៉ាក់សាំងបង្ការកូវីដ ១៩។ ក្រៅពីនោះ ជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ ៨ ពាន់លានដុល្លាអាមេរិកក្នុងរយៈពេល២ឆ្នាំខាងមុខ ហើយលើកទឹកចិត្តសហគ្រាសនៃប្រទេសទាំងពីរឆ្លៀតយកឱកាសនៃកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ ហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថល នវានុវត្តភាព ថាមពលស្អាត ការទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុនិងកិច្ចសហប្រតិបត្តិការរវាងខេត្ត ក្រុងនៃប្រទេសទាំងពីរ។

ផ្លាស់ប្ដូរអំពីស្ថានភាពអន្តរជាតិនិងតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត រដ្ឋមន្រ្តីទាំងពីរបានអះអាងនូវការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.ប ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ព្រមទាំងឯកភាពបន្តសហប្រតិបត្តិការគ្នា យ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីតំបន់និងអន្តរជាតិនានាដូចជា អ.ស.ប APEC អាស៊ាន និងសហគមន៍ប្រើប្រាស់ភាសាបារាំង Francophonie៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ