31/08/2016 09:17 GMT+7 Email Print Like 0

វៀតណាម-កម្ពុជា​បន្តទទួល​បានការ​ព្រម​ព្រៀង​ថ្មីអំពី​បញ្ហា​ខណ្ឌសីមានិ​ងបោះបង្គោល​ព្រំដែន​លើដីគោក​


វៀតណាម-កម្ពុជាបន្តទទួលបានការព្រមព្រៀងថ្មីអំពីបញ្ហាខណ្ឌសីមានិងបោះបង្គោលព្រំដែនលើដីគោក

ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ (កម្ពុជា) វៀត​ណាម​និង​កម្ពុជា​បាន​ដំណើរ​កិច្ច​ប្រជុំ ថ្នាក់​ប្រធាន​គណៈកម្មាធិការ​ចម្រុះ ស្ដីអំពី​ការ​ខណ្ឌសីមានិង​បោះបង្គោល​ព្រំដែន លើ​ដីគោ​ក វៀត​ណាម​-កម្ពុជា​។ នៅទីនេះ ភាគី​ទាំងពីរបាន​ឯកភាព​គោរពអនុសញ្ញា និ​ងការព្រមព្រៀង​នានា រវាង​ប្រទេស​ទាំង​ពីរ​ ស្ដីអំពីបញ្ហាព្រំដែន បន្តពិភាក្សា​អំពីខ្លឹមសារ​នានា​ ដែលទាក់ទិនដល់ការអញ្ជើញអ្នក​ជំនាញ​ការពិគ្រោះ​យោបល់​អន្តរ​ជាតិ ជួយឧបត្ថម្ភដោះស្រាយបញ្ហាខណ្ឌសីមានិងបោះ​បង្គោល​ព្រំដែន ប្រកប​ដោយ​ប្រសិទ្ធិភាព​ វិទ្យាសាស្ត្រ និង ត្រឹមត្រូវ​។ ស្ដីអំពី​ការងារ​គ្រប់​គ្រង​នៅព្រំដែន ភាគី​ទាំងពីរ​បាន​សម្ដែង​នូវក្តី​សប្បាយ​រីក​រាយ ចំពោះស្ថាន​ភាព​ព្រំ​ដែននៃប្រទេស​ទាំង​ពីរស្ថិរ​ភាព ទំនាក់​ទំនង​រវាង​ប្រជាជន​នៅតំបន់​ព្រំដែន​បាន​ពង្រឹង និង ពង្រីកជានិច្ច។ បណ្ដាសកម្មភាពផ្លាស់​ប្តូរ គណៈប្រតិភូរវាងខេត្តជាប់ព្រំ​ដែននៃ​ប្រទេស​ទាំងពីរ បានប្រព្រឹត្ត​ទៅជា​ប្រចាំ។ កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច​ពាណិជ្ជ​កម្ម និង​វិនិយោគ​នៅក្នុង​តំប​ន់​ព្រំដែន​ ត្រូវបានប្រទេសទាំងពីរយកចិត្ត​ទុក​ដាក់ និងជំរុ​ញខ្លាំង។ បញ្ចប់​កិច្ច​ប្រជុំ ភាគី​ទាំងពី​របាន​ចុះហត្ថ​លេខាលើកំ​ណត់​​ហេតុកិច្ច​ប្រជុំ​អំពីលទ្ធផលកា​រងារ និងបញ្ជូនឡើងថ្នាក់ជាន់ខ្ពស់ពិនិត្យនិង​ដោះស្រាយ។

​ក្នុងឱកាសនេះដែរ ប្រធានគណៈប្រតិភូវៀតណាម ដឹកនាំដោយ​​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទស លោក Le Hoai Trung ប្រធាន​គណៈកម្មាធិការ​ខណ្ឌសីមានិងបោះ​បង្គោល​ព្រំដែន​ លើដីគោក​វៀត​ណាម មក​ជួប​សម្ដែង​ការគួរ​សម​ទេស​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា លោក ប្រាក់​សុខុន​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ