22/07/2017 11:33 GMT+7 Email Print Like 0

វៀតណាម-កម្ពុជា៖ ទំនាក់​ទំនងអ្នក​ជិត​ខាងល្អ​ប្រសើរ​មិត្តភាព​ជាប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​


 ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុក ដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ

នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០១៧ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ​នៃព្រះ​រាជាណាចក្រកម្ពុជា បានយាង​បើក​លៀង​សាយភោជន៍ អំណរសាទរអគ្គលេខាបក្សលោក Nguyen Phu Trong និងគណៈ​ប្រតិភូជាន់ខ្ពស់ វៀតណាម​ក្នុងឱកាសមកបំពេញទស្សនកិច្ចថ្នាក់​រដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ 

នៅទី​នេះ លោក Nguyen Phu Trong បានសម្តែងក្តីជឿជាក់ថា ដោយសមិទ្ធិសំខាន់ ៗដែល​ប្រជាជន​នៃប្រទេស​ទាំង​ពីរ ទទួលបានក្នុងបុព្វហេតុអភិវឌ្ឍន៍របស់ប្រទេស នីមួយៗនោះ និង​ក្នុងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាង​ប្រទេស​ទាំងពីរនាពេល កន្លងទៅ ទំនាក់ទំនងវៀតណាម-កម្ពុជា នឹងបាន​អភិវឌ្ឍន៍​ឡើង​កំពស់​ថ្មីពិត​ប្រាកដ​ ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រ ទេសទាំងពីរ ដើម្បី​សន្តិភាព​ ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុង តំបន់អាស៊ីអាគ្នេយ៍និងលើពិភព លោក។

បន្តដំណើរ​ទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកក្កដា អគ្គលេខាបក្ស លោក Nguyen Phu Trong និង​គណៈប្រតិភូជាន់ខ្ពស់វៀត ណាម បានអញ្ជើញ​ចូលថ្វាយ​បង្គុំ​សម្តេច​អគ្គ​មហាសង្ឃ​រាជាធិ​បតី ទេព វង្ស និងសម្តេចព្រះអភិសិរី​សុគន្ធា​មហាសង្ឃ​រាជាធិបតី នៅរាជធានីភ្នំពេញ។ នៅទីនេះ លោក Nguyen​ Phu Trong បានឲ្យដឹងថា នៅវៀតណាម សាសនាព្រះពុទ្ធមានការ អភិវឌ្ឍន៍យ៉ាងខ្លាំង និងមាន​ការរួម​វិភាគទាន​សំខាន់ទៅ ក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ ព្រមទាំងមានបំណងថា ព្រះពុទ្ធសាសសនាកម្ពុជា និងព្រះពុទ្ធសាស​នា វៀតណាមកាន់តែមានទំនាក់ទំនងជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Phu Trong បានជូនពរសម្តេចសង្ឃពីរអង្គ រួមទាំងព្រះសង្ឃទាំងអស់នូវសុខភាពល្អ  និងមានការ​រួមវិភាគ​ទានខ្លាំង​ក្លាថែ​​ម​ទៀត ទៅក្នុងការអភិវឌ្ឍន៍របស់សាសនាព្រះ ពុទ្ធនិង​ទំនាក់ទំនង​រវាងវៀត​ណាមនិង​កម្ពុជា​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ