13/12/2015 13:30 GMT+7 Email Print Like 0

វៀតណាម-កម្ពុជារួមសហការក្នុងការគ្រប់គ្រងការពារខ្សែព្រំដែន

 


វៀតណាម-កម្ពុជារួមសហការក្នុងការគ្រប់គ្រងការពារខ្សែព្រំដែន
(រូបថតៈ vietnamnet)

ទទួលសេចក្តីអញ្ជើញរបស់ឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀតណាម គណៈ​ប្រតិភូ​យោធាជាន់ខ្ពស់​កម្ពុជា ដឹក​នាំ​ដោយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋមន្ត្រីការ​ពារជាតិ​កម្ពុជា បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១១ដល់ថ្ងៃ​ទី ១៣ខែធ្នូ​ឆ្នាំ២០១៥។ នាព្រឹកថ្ងៃទី១២ខែ​ធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម​ ឧត្តមសេនីយ៍ Phung Quang Thanh បាន​អញ្ជើញជួបពិភាគ្សាជាមួយ ឧត្តមសេនីយ៍​ ទៀ បាញ់រួមជាមួយគណៈប្រតិភូ។​

​នៅក្នុងជំនួបនេះភាគីទាំងពីរបានជូនដំណឹងទៅវិញទៅមកអំពីស្ថានភាព​សេដ្ឋកិច្ច សង្គម ការ​ពារ​ជាតិ​និង​សន្តិ​សុខ​ នៃប្រទេសនីមួយៗ និងវាយតម្លៃនូវ លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​ និងក្រ​សួងការពារជាតិកម្ពុជាឆ្នាំ២០១៥ ព្រមទាំងឯកភាពលើរបៀបវារៈ ទិសដៅសហ ប្រតិ​បត្តិ​ការ​ក្នុង​ឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ តាមនោះរបៀបវារៈសហប្រតិបត្តិ​ការក្នុង​ឆ្នាំ​២០១៦ គឺផ្តោត​សំខាន់​លើវិស័យ​មួយ​ចំនួន ក្នុងនោះមានការផ្លាស់ប្តូរ​គណៈប្រតិ​ភូ ជួប​សន្ទនា​គោល​នយោបាយកា​រពារ​ជាតិ​ថ្នាក់​អនុ​រដ្ឋមន្ត្រី​ បណ្តុះ​បណ្តាលកម្មាភិបាល យាមល្បាតរួមលើសមុទ្រ និង រួមសហការក្នុងការ គ្រប់​គ្រង​ការ​ពារ​ខ្សែព្រំដែន​លើដីគោកជាដើម។ បន្ទាប់ពីជំនួបនេះ ភាគីទាំងពីរបាន​ចុះហត្ថលេខាលើ​ផែន​ការ​សហ​ប្រតិបត្តិ​ការ​ឆ្នាំ​២០១៦៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ