20/10/2015 10:02 GMT+7 Email Print Like 0

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

សម័យប្រជុំ​លើកទី១៤ គណៈកម្មាធិការចម្រុះ​វៀត​ណាម-កម្ពុជា ស្ដី​អំពីកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស ត្រូវបាន​ប្រារព្វឡើង នាថ្ងៃទី១៩ខែតុលាឆ្នាំ​២០១៥ នៅទីក្រុងហូជីមិញ (ភាគ​ខាង​ត្បូង​វៀត​ណាម) ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស​វៀត​ណាម លោក Pham Binh Minh ប្រធាន​គណៈ​កម្មាធិការ​សហប្រតិបត្តិកា​រវៀត​ណាម-កម្ពុជា រួមជាមួយឧបនាយក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រីការ​បរទេស​និង​សហប្រតិ​បត្តិការ​អន្តរ​ជាតិកម្ពុជា លោក​​ហោណាំហុង​បានអញ្ជើញ​ជាសហ​អធិបតី។ ភាគី​ទាំងពីរ​បានពិភាក្សា និងឯក​ភាព​អំពី​កិច្ច​សហប្រតិបត្តិ​ការជំរុញ​ខ្លាំងការ​តភ្ជាប់​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ​យោគនិង​ទេសចរណ៍ និងការងារ​ខ័ណ្ឌសី​ម៉ា បោះ​បង្គោល​ព្រំដែន​លើដី​គោក​ និងការងារ​គ្រប់គ្រង​ព្រំដែន។ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀត​ណាម លោក Pham Binh Minh បានអោយដឹងថា៖

“ នេះគឺជាសម័យប្រជុំប្រចាំឆ្នាំ របស់គណៈកម្មាធិការបញ្ជាណែនាំទំនាក់​ទំនង​ទ្វេភាគី រវាងវៀតណាមនិងកម្ពុជា។ នៅ​កិច្ចប្រជុំលើក​នេះ យើងពិភាក្សាអំ​ពីវិធាន​ការជាក់​ស្ដែង បង្កើន​ទំនាក់​ទំនង​រវាង​វៀត​ណាម​និង​កម្ពុជា​លើគ្រប់​វិស័យ​ ពីនយោបាយ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទៅដល់ទំនាក់ទំ​នង​សហ​ប្រតិ​បត្តិ​ការ​ក្នុង​វេទិ​កាព​ហុភាគី។”

ក្នុងពេល​ជាមួយគ្នានោះ នាព្រឹកថ្ងៃទី១៩ខែសីហា នៅ​ទីក្រុង​ហូជីមិញ​បាន​ប្រព្រឹត្តទៅ​ជំនួប​សន្ទនា​យុទ្ធសាស្ត្រ​ការ​ពារ​​ជាតិ​​លើកទី១ រវាងវៀតណាមនិង​កម្ពុជាផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ