10/12/2015 09:41 GMT+7 Email Print Like 0

វៀតណាម-កម្ពុជានិងឡាវបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀន


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam ថ្លែងមតិក្នុងសន្និសីទ

នាព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ ក្រសួងនគបាលបានបើកសន្និ សីទ​ថ្នាក់​រដ្ឋមន្ត្រីរ​វាង​វៀត​ណាម ​- កម្ពុជានិងឡាវ ស្តីពីកិច្ចសហប្រតិបត្តិការបង្ការ ប្រឆាំងគ្រឿងញៀនលើកទី១៥។ នៅសន្និសីទនេះ ភាគីនានា​បាន​ឯកភាពគ្នាថា គ្រឿងញៀនជាបញ្ហាអន្តរជាតិ ហើយប្រទេសដោយឡែកពុំ​អាចដោះ​ស្រាយ​ដោយ​ខ្លួន​​បាន​ឡើយ តាមនោះ វៀតណាម កម្ពុជានិងឡាវត្រូវបង្កើន​កិច្ចសហប្រតិបត្តិកា​ថែម​ទៀត​ក្នុងការ​បង្ការ​ប្រឆាំង​​គ្រឿង​ញៀន។ ថ្លែងមតិក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam និង​​ជាប្រធាន​ គណៈ​កម្មាធិការជាតិទទួលបន្ទុកការងារបង្ការប្រឆាំង AIDSនិងបង្ការគ្រឿងញៀន​ពេស្យា​កម្ម​វៀត​ណា​មបាន​លើកច្បាស់ថា៖

​“ត្រូវរំលឹកថា ជនញៀនគ្រឿងញៀនភាគច្រើនជាមុខសញ្ញារបស់ពួកឧក្រិដ្ឋជន ហើយ​ជ​ន​ខ្លះក្នុង​ចំណោម​គេជា​ឧក្រិដ្ឋ​ជន​។ យើងក៏មិនអាចភ្លេចបានថា គ្រួសារនៃជនញៀនគ្រឿងញៀនខ្លះក៏ត្រូវអូសទាញចូលទៅក្នុង​បទ ល្មើស និង​មិនជៀសផុតពីភាពក្រីក្របានឡើយ។ ប្រការនេះទាមទារឲ្យយើង​ត្រូវតែ​មាន ដំណោះ​ស្រាយ​ដោយ​ព្រមៗ​គ្នារ​បស់សហគមន៍ទាំងមូល។ ចំពោះមុខស្ថានភាព​នោះ ប្រទេសទាំងបីវៀត​ណាម កម្ពុជា​និង​ឡាវ​ត្រូវ​រិត​បន្តឹង​កិច្ច​សហប្រតិបត្តិការ ឲ្យខ្លាំងក្លាថែម​ទៀត”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ