13/03/2018 09:38 GMT+7 Email Print Like 0

វៀតណាម - កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើកិច្ចការសាសនា

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ លោក Vu Chien Thang ប្រធានគណៈកម្មាធិការសាសនានៃ​រដ្ឋាភិបាលវៀតណាម បានជួបពិភាក្សាជាមួយគណៈប្រតិភូនៃក្រសួងធម្មការនិងសាសនាកម្ពុជា ដែលដឹកនាំដោយ លោក ហឹមឆែម ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនាកម្ពុជា។


វៀតណាម - កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើសាសនា (រូបថត៖qdnd.vn)

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពសាសនានិងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងរដ្ឋ​អំ​ពីកិច្ចការសាសនានៃប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរក៏បានកត់ស្គាល់និងវាយតម្លៃចំពោះការអនុវត្តកិច្ចព្រមព្រៀង​សហប្រតិបត្តិការ ក្នុងរយៈពេលកន្លងមកដែលសម្រេចបាននូវលទ្ធផលជាក់ស្តែងតាមរយៈការបំពេញទស្សនកិច្ច​ គណៈប្រតិភូនៃប្រទេសទាំងពីរក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៏លើកិច្ចការសាសនារវាងតំបន់នានានៃ​ប្រទេសទាំងពីរដែលមានព្រំដែនជាប់នឹងគ្នា ដើម្បីរួមចំណែកក្នុងការគ្រប់គ្រងរដ្ឋអំពីសាសនាបង្កើនចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ