22/12/2016 10:06 GMT+7 Email Print Like 0

វៀតណាម-កម្ពុជាចេញសេចក្តីថ្លែងការណ៍រួម


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន (រូបថតៈ vtc.vn)

នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ វៀតណាម​និង​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ក្នុង​​ឱកាស​ដំណើរ​ទស្សនកិច្ច​នៅ​វៀត​ណាម​ជាផ្លូវ​ការ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ​សម្តេច​​តេជោ​ហ៊ុនសែន ចាប់​ពីថ្ងៃទី២០​ដល់ថ្ងៃទី២១​ ខែ​ធ្នូ ឆ្នាំ២០១៦។​សេចក្តី​ថ្លែងការណ៍​នេះ ​បាន​លើកច្បាស់​ថា​ក្នុងអំឡុង​ពេលនៅវៀត​ណាម​នាយក​រដ្ឋមន្ត្រី សម្តេច​តេជោ​ហ៊ុនសែន​បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ លោក​ Nguyen Xuan Phuc​ជួប​សម្តែង​​ការ​គួរ​សម​អគ្គលេខាបក្ស​កុម្មុយ​និស្ត​វៀត​ណាម លោក​ Nguyen Phu Trong  ប្រធាន​រដ្ឋលោក​ Tran Dai Quang ​និងប្រធានរដ្ឋសភា លោក ស្រី Nguyen ​Thi Kim Ngan  ព្រម​ទាំង​អញ្ជើញ​ទៅទស្សនា​ នៅ​ទីក្រុង​ហូជីមិញ​និង ខេត្ត Dong Nai ​ផង​ដែរ​។​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ នាយករដ្ឋមន្ត្រីនៃប្រទេស ទាំងពីរបាន​អញ្ជើញ​ជា​កសិណ​​សាក្សី​ពិធី​ចុះហត្ថ​លេខា​លើឯកសារ​សំខាន់​ៗ​ចំនួន៣​គឺ: ទី១​កិច្ចព្រម​ព្រៀង​ស្តីពី​ការ​ជួយ​គ្នាទៅវិញ​ទៅមក​ ផ្នែកច្បាប់​លើ​វិស័យ​​ព្រហ្មទណ្ឌ រវាង​រដ្ឋាភិបាល​សាធា​រណរដ្ឋ​​សង្គមនិយម​វៀតណាម ជាមួយ​រាជរដ្ឋាភិ​បាល​​​ព្រះរាជា​ណាចក្រ​កម្ពុជា ទី២​គឺ​កិច្ចព្រមព្រៀង​ស្តីពីការផ្ទេរ​ទណ្ឌិត រវាង​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម ជាមួយ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​និង​ទី៣​គឺ​កិច្ច​ព្រម​ព្រៀង​ ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ ​រវាង​គណៈ​កម្មាធិការ​​ជន​ជាតិ​វៀត​ណាម​ ជាមួយ​​ក្រសួង​ធម្មការ​និង​សាសនា​កម្ពុជា។​ ថ្នាក់ដឹក​នាំនៃ​ប្រទេសទាំង​ពីរ​បាន​ឯកភាព​ចាត់​ទុក​ដា ការពង្រឹង​និងពង្រីក​ទំនាក់​​ទំនងមិត្តភាព សហប្រតិបត្តិការ​វៀត​ណាម-កម្ពុជា​មាន​អត្ថន័យសំ​ខាន់​ពិសេស ចំពោះ​ប្រទេស​ទាំង​ពីរ​គោរព្ធ​ឯករាជ្យ អធិបតេយ្យភាព​និង​បូរណភាព​ដែនដី និង​មិន​ជ្រៀត​ជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នាទៅ​វិញ​ទៅមក​ ជាពិសេស​មិន​អនុញ្ញត្ត​ឲ្យ​អនុភាព​អមិត្ត​ណា​មួយប្រើ​ដែន​ដី ​របស់​ខ្លួនសម្រាប់គំរាមកំហែង​សន្តិសុខ​ប្រទេស ម្ខាងនិងដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិ​ធី។ ភាគីទាំងពីរក៏បានឯកភាពរៀបចំរាល់ សកម្មភាព​រំលឹក​ខួប​លើក​ទី៥០ នៃទិវា​បង្កើត​ទំនាក់ទំនង​កាទូតវៀត​ណាម​-កម្ពុជា​ ថ្ងៃទី២៦ ខែ​មិថុនា​។


ប្រទេសទាំងពីរបានព្រមព្រៀង លើកកំពស់តម្លៃប្រាក់ពាណិជ្ជកម្ម​ទ្វេភាគី​ឡើង​ដល់​៥ពាន់​លានដុល្លា​អាមេរិក ក្នុងប៉ុន្មានឆ្នាំខាងមុខ និងប្តេជ្ញាដោះ​ស្រាយ​នូវ​បញ្ហា​ខ័ណ្ឌ​សីមា និងបោះបង្គលព្រំដែនដែលនៅសេស​សល សំដៅ​កសាង ខ្សែ​ព្រំដែន​មួយ​សុខសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍ប្រកប ដោយ​និរន្តភាព៕ 

 

តាម​ VOV5 – វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ