16/06/2016 09:59 GMT+7 Email Print Like 0

វៀតណាម​-កូរ៉េខាង​ត្បូង​សហប្រតិបត្តិការ​ជំនះពុះពារលើផល​វិបាកពីគ្រាប់​បែកមីនក្រោយ​សង្គ្រាម


វៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការជំនះពុះពារលើផលវិបាកពីគ្រាប់បែកមីនក្រោយសង្គ្រាម

នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងការពារជាតិ និងស្ថាប័នសហប្រតិបត្តិ​ការអន្តរ​ជាតិ​កូរ៉េ​ខាង​ត្បូង (KOICA) ប្រចាំនៅវៀត​ណាម បានរៀបចំពិធីចុះ​ហត្ថលេ​ខា កំណត់​ហេតុ​ពិភាក្សា អំពីគំ​រោង​ការណ៍​៖ វៀត​ណាម-កូរ៉េខាង​ត្បូងសហប្រតិបត្តិការ​ជំនះពុះពារ លើផលវិបាកពីគ្រាប់បែក​មីនក្រោយ​សង្គ្រាម។ គោល​ដៅរបស់​គំរោង​ការណ៍​ គឺបង្កើនសមត្ថភាពគ្រប់គ្រង ក្នុងការងារជំនះពុះពារលើផលវិបាក​ដោយ​គ្រាប់បែក​មីន​បន្ទាប់​ពី​សង្គ្រាម តាមរយៈការបង្កើនសមត្ថភាព​សំរាប់​ មជ្ឈមណ្ឌលធ្វើសកម្មភាព​គ្រាប់​បែក​មីន​ជាតិ​វៀត​ណាម ធានា​សុវត្ថិភាព​សំរាប់ប្រ​ជាជន រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់តំបន់​នៅខេត្ត Binh Dinh និង Quang Binh ។ ទន្ទឹមនឹងនោះ​គំរោងការណ៍សំដៅលើកកំពស់​ ចំណេះ​ដឹង អំពី​គ្រោះ​អាសន្ត​គ្រាប់​បែក​មីន​សំរាប់​ប្រ​ជាជន​ទៀត​ផង​។ ស្ថាប័ន​សហប្រតិបត្តិការអន្ត​រជាតិ​កូរ៉េខាងត្បូង នឹងផ្តល់ជនួយ​ឥត​សំណង់ សំរាប់​មជ្ឈមណ្ឌល​ធ្វើ​សកម្មភាព​គ្រាប់​បែក​មីន​វៀតណាម ដោយទឹក​ប្រាក់ចំនួន​២០​លានដុល្លារអាមេរិក។ គំរោង​ការណ៍​នេះត្រូវ​បាន​អនុវត្ត​ក្នុងរ​យៈ​ពេល​៥ឆ្នាំ (ចាប់ពីឆ្នាំ​២០១៦ ដល់ឆ្នាំ២០២០)៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ