29/04/2020 14:51 GMT+7 Email Print Like 0

វៀតណាម​អំពាវនាវឱ្យ​ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យយុវជន សន្តិភាព និងសន្តិសុខ

ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម អចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy  បានអះអាងថា វៀតណាមគាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនេះ ហើយស្នើឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការយល់ដឹងរួម អំពីតួនាទីរបស់យុវជន ជាពិសេសគឺយុវនារី។

ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម អចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy (រូបថត៖ TTXVN)



ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នាថ្ងៃទី ២៧ ខែមេសា បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូបើកចំហរ ស្ដីពីប្រធានបទ យុវជន សន្តិភាព និងសន្តិសុខ។

នេះគឺជាកិច្ចប្រជុំរំលឹកខួបលើកទី ៥ ឆ្នាំ ដែលកម្មវិធីនេះត្រូវបានក្រុមប្រឹក្សាសន្តិសុខដាក់បញ្ជូលទៅក្នុងកិច្ចពិភាក្សាជាផ្លូវការតាមសេចក្ដីសម្រេចចិត្តលេខ ២២៥០ ។ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy  បានអះអាងថា វៀតណាមគាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនេះ ហើយស្នើឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការយល់ដឹងរួម អំពីតួនាទីរបស់យុវជន ជាពិសេសគឺយុវនរី។  ទន្ទឹមនឹងនេះ វិនិយោគក្នុងការកសាងនិងអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអំពី យុវជន ដោយផ្តោតលើការអប់រំ និងលើកកម្ពស់វប្បធម៌សន្តិភាព ដើម្បីរីកសុះសាយតម្លៃសន្តិភាព និងការអធ្យាស្រ័យ បង្កើតមូលដ្ឋានដ៏គ្រឹះរឹងមាំសម្រាប់ ជោគជ័យនៃគំនិតផ្តួចផ្តើមស្តីពីការទប់ស្កាត់ និងដោះស្រាយជម្លោះនិងការផ្សះផ្សាជាតិ។ ឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីយុវជន លើកកម្ពស់តួនាទីរបស់អង្គការក្នុងតំបន់ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ