11/02/2016 10:30 GMT+7 Email Print Like 0

វៀតណាម​ព្រួយ​បារម្ភ​ចំពោះ​ការ​ដែល​​ស.ប.ប​​កូរ៉េ​​ដំណើរ​ការ​បាញ់​បង្ហោះ​ដែល​ប្រើប្រាស់​បច្ចេក​វិទ្យា​កាំ​ជ្រួច​ចំងាយ​ឆ្ងាយ​


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh

ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម​ ចំពោះការដែលនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ ស.ប.បកូរ៉េ​ បានដំណើរការបាញ់បង្ហោះ​ដែលប្រើប្រាស់​ បច្ចេកវិទ្យាកាំជ្រួចមីស៊ីលចំងាយឆ្ងាយ នាថ្ងៃទី៩ ខែកុម្ភៈ ​អ្នកនាំពាក្យ​ក្រសួង​ការ បរទេសវៀតណាម​លោក Le Hai Binh បានលើកច្បាស់ថា វៀតណាម​ព្រួយ​បារម្ភ យ៉ាង​ខ្លាំង​ចំពោះការដែលស.ប.បកូរ៉េ មិនអើពើដល់ការប្រឆាំងជំទាស់​​របស់សហគម អន្តរជាតិ បានដំណើរ​ការបាញ់​បង្ហោះ ដែលប្រើប្រាស់បច្ចេកវិទ្យា​កាំជ្រួចមីស៊ីលចំងាយ​ឆ្ងាយ​ នា​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ដែល​រំលោភបំពាន​ទៅលើសេចក្ដីសំរេចចិត្តទាក់ ទិននានា​របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយ​ធ្វើឲ្យភាពតានតឹងនៅតំបន់​កើនឡើង។ ទស្សនៈមុនក៏ដូចជាក្រោយរបស់វៀត​ណាម​គឺគាំ​ទ្រកា​រខំ​ប្រឹង​ប្រែង ទាំង​ឡាយ​សំដៅរក្សាសន្តិភាព ស្ថិរភាពនិងវឌ្ឍន​ភាពនៅ​ឧបទ្វីបកូរ៉េ ក៏ដូចជា​នៅ តំបន់​និង​លើពិភព​លោក គាំទ្រ​ការដោះ​ស្រាយ​ជំលោះតាមរយៈការសន្ទនា ព្រម​ទាំងអះ​អាង​ថា សេចក្ដី​សំរេច​ចិត្ត​ទាក់​ទិន​នានា របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ត្រូវការអនុវត្តន៍​យ៉ាង​ម៉ឺង​ម៉ាត់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ