30/09/2015 09:37 GMT+7 Email Print Like 0

វៀតណាម​និង​បារាំង​បង្កើន​កិច្ច​សហប្រតិបត្តិ​កា​រអំពី​យុទ្ធសាស្រ្ត​សន្តិសុខ​ការ​ពារ​ជាតិ​និង​សេដ្ឋកិច្ច​

នៅខាង​ក្រៅកិច្ចប្រជុំ​លើក​ទី៧០នៃ​មហាសន្និបាត​អ.ស.ប នារសៀល​ថ្ងៃទី២៨ខែកញ្ញា​ឆ្នាំ២០១៥ប្រធាន​រដ្ឋ​វៀត​ណាម​លោក Truong Tan Sang បាន​មាន​ជំនួបសន្ទនា​ ជាមួយប្រធានា​ធិបតី​បារាំង លោក Francois Hollande ។ នៅទី​នេះ ថ្នាក់ដឹកនាំទាំង​ពីររូប បាន​ព្រម​ព្រៀង​គ្នា បង្កើនការ​ផ្លាស់ប្តូរ​គណៈ​ប្រតិភូគ្រប់​ជាន់​ថ្នាក់ និង​ធ្វើឲ្យ​ស៊ី​ជម្រៅថែ​ម​ទៀត រាល់យន្តការ​សន្ទនា​សហប្រតិបត្តិការ​ទ្វេភាគី ស្តីពី​យុទ្ធសាស្ត្រ​សន្តិ​សុខ ការ​ពារ​ជាតិ​និង​សេដ្ឋកិច្ច​។ ថ្នាក់​ដឹក​នាំទាំងពីរ​រូបក៏​បានឯកភាព​គ្នា យក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចធ្វើ ជាសសរស្នូលនៃ ទំនាក់​ទំនង រវាងវៀតណាមជាមួយ​បារាំង។ នៅ​ក្នុង​ជំនួ​ប លោក Truong Tan Sang បាន​ស្នើ​ ឲ្យភាគី​បារាំង​បន្ត​គាំ​ទ្រ​ការអភិវឌ្ឍន៍​ទំនាក់​ទំនង​វៀតណាម-EU ជាក់ស្តែង​គឺជាប់បាន​ចុះហត្ថ​លេខា និងអនុម័ត​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី រវាងវៀតណាមជាមួយ EU (EVFTA) ព្រម​ទាំង​ទទួល​ស្គាល់​បទ​បញ្ញត្តិ​សេដ្ឋកិច្ច​ទីផ្សារ​សម្រាប់​វៀត​ណាម​។ វៀត​ណាម​ក៏បាន​ស្នើ​បារាំង អនុម័ត​លើកិច្ចព្រមព្រៀងដៃគូ និងសហប្រតិបត្តិការវៀតណាម-EU(PCA) ដែល​ភាគី ទាំង​ពីបានចុះហត្ថលេខាយ៉ាងចាប់ៗ។


វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការអំពីយុទ្ធសាស្រ្តសន្តិសុខ
ការពារជាតិនិង សេដ្ឋកិច្ច

ក្នុងឱកាស​នេះដែរ ប្រធានរដ្ឋវៀតណាមមានបំណងថា ភាគីទាំងពីរបន្តកិច្ច​សហប្រតិ បត្តិការ​ក្នុង​ការ​អនុវត្ត​គោលដៅ​សហសវត្សន៍ដំណាក់​កាល​ក្រោយឆ្នាំ​២០១៥។ លោកប្រធានរដ្ឋ Truong Tan Sang បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ ដែលបារំាងគាំទ្រវៀតណាម ជាប់ឆ្នោត​ជាសមាជិកមិន​អចិន្ត្រៃយ៍ នៃក្រុមប្រឹក្សា​សន្តិ​សុខអ.ស.ប និតិ​កាល​២០២០-២០២១ និងស្នើ​ឲ្យបារាំង​បន្តគាំទ្រវៀត​ណាម ជាប់ឆ្នោតចូល​ក្រុមប្រឹក្សា​ប្រតិបត្តិ UNESCO (២០១៥​-២០១៩​) និងក្រុមប្រឹក្សា​សេដ្ឋកិច្ចសង្គម​ ECOSOC (២០១៦-២០១៨)។ លោក​ប្រធាន​រដ្ឋ Truong Tan Sang បាន​គាំទ្របារាំង ដែលមាន​គោលជំហវិជ្ជមាន អំពីបណ្តាបញ្ហាសន្តិសុខ​សន្តិភាព នៅអាស៊ីប៉ាស៊ីហ្វិក រួម​ទាំង​គាំទ្រ​ទស្សន​របស់វៀតណាម និងអាស៊ាន​ចំពោះ​បញ្ហា​សមុទ្រខាង​កើត។ លោក Truong Tan Sang ស្នើ​ឲ្យ​បារាំង​បន្ត​ពង្រីក​តួនាទី​របស់ខ្លួន​ក្នុងការ រួមចំណែក​ចូលក្នុងការរក្សាសន្តិភាព ធានាសេរីភាព​នាវាចរណ៍ អាកាស​ចរណ៍​លើ​សមុទ្រ​ខាងកើត និងដោះស្រាយរាល់ជំលោះ​ដោយ​សន្តិវិធី ឈរលើមូលដ្ឋាន​ច្បាប់​អន្តរជាតិ ក្នុងនោះ មាន​អនុសញ្ញាអ.ស.ប ស្តីពីច្បាប់​សមុទ្រឆ្នាំ​១៩៨២។ ក្នុង​ថ្ងៃដដែល​ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​អញ្ជើញ​ទៅទស្សនា​ ទីភ្នាក់ងារសាព័ត៌​មាន​AP​នៅក្រុង​ញូវ​យ៉កផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

បណ្តាព័ត៌មានបានផ្សាយ