21/10/2015 09:40 GMT+7 Email Print Like 0

វៀតណាម​និងចិន​ខំប្រឹង​ប្រែង​នៃតំ​លៃពាណិជ្ជកម្ម​ទទួល​បាន​១សែន​លាន​ដុល្លារ​អាមេរិក​នា​ឆ្នាំ២០១៧​


តណាមនិងចិនខំប្រឹងប្រែងនៃតំលៃពាណិជ្ជកម្មទទួលបាន១សែនលានដុល្លារអាមេរិកនាឆ្នាំ២០១៧ (vietnamnet.vn)

សម័យប្រជុំលើកទី៩​គណៈកម្មាធិការសហប្រតិបត្តិ​ការ ​សេដ្ឋកិច្ច​ពាណិជ្ជកម្មវៀត​ណាម-ចិន បានបើកនាថ្ងៃទី២០ខែតុលាឆ្នាំ២០១៥ ​នៅរដ្ឋធានីប៉េកាំង។ គណៈ​ប្រតិភូវៀតណាម​ដឹកនាំដោយ​អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ-ពាណិជ្ជ​កម្ម​ លោក​​Nguyen Cam Tu។ នៅកិច្ច​ប្រជុំនេះ ភាគីទាំងពីរទទួលបាន​ការយល់​ដឹងរួម ក្នុងវិស័យ​ផ្លាស់​ប្តូរ​វិធាន​ការ​សំដៅ​អនុវត្ត​គោលដៅ​ ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន​ដាក់ចេញ នៃតំលៃប្រាក់ពាណីជ្ជកម្មទ្វេភាគី​ឡើង១សែន​លាន​ដុល្លារ​អាមេរិក នាឆ្នាំ​២០១៧​និង​ដោះស្រាយ​បញ្ហា​នាំចូល​ហួស​កំរិត​ពីចិន។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បន្ត​អនុវត្ត​ល្អអនុស្សារណៈយោគ​យល់​គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យ​ពាណិជ្ជកម្ម​ ទំនិញ​កសិផល​សំដៅ​ជំរុញ​ការនាំចេញមុខ​ ទំនិញ​កសិជលផលរបស់​វៀតណាមទៅចិន។ បញ្ចប់សម័យប្រជុំ ភាគី​ទាំង​ពីរបាន​ចុះហត្ថ​លេខា លើ​ឯកសារ​សម័យ​ប្រជុំលើក​ទី៩ គណៈ​កម្មាធិការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​វៀត​ណាម-ចិន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ