24/10/2015 09:26 GMT+7 Email Print Like 0

វៀតណាម​ជាចំណុច​ភ្លឺមួយ​ក្នុងការ​អនុវត្ត​ដ៏ជោគជ័យ​មុនកាល​កំណត់​នៃគោល​ដៅ​សហសវត្ស​ដែល​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ដាក់​ចេញ​


វៀតណាមជាចំណុចភ្លឺមួយក្នុងការអនុវត្តដ៏ជោគជ័យមុនកាលកំណត់នៃគោលដៅសហសវត្សដែលអង្គការសហប្រជាជាតិបានដាក់ចេញ (VNP)

វៀតណាម​ជាចំណុចភ្លឺ​មួយក្នុងការ​អនុវត្ត​ដ៏ជោគជ័​យមុ​ន​កាល​កំណត់​ នៃគោល​ដៅ​សហសវត្ស​ដែល​អង្គការ​សហ​ប្រជា​ជាតិ​បាន​ដាក់ចេញ។ នេះជាការ​អះអាងរបស់​ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស​វៀត​ណាម​ លោក Pham Binh Minh ឆ្លើយសម្ភាស​អ្នកយកព័ត៌មាន ក្នុងឱកាសវៀតណាមត្រូវ​បាន​ជ្រើស​តាំង​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​សង្គម នៃអង្គការសហប្រជាជាតិ​ (ECOSOC)។ ឧបនាយក​រដ្ឋមន្ត្រី Pham Binh Minh បាន​លើក​ច្បាស់​ថា៖ “នេះក៏ជាការវាយតំលៃខ្ពស់ចំពោះវៀតណាម ក្នុងសកម្មភាពនាពេលកន្លងទៅ​ដែល​បាន​អនុវ​ត្ត​ដ៏ជោគ​ជ័យ​គោល​ដៅសហសវត្ស។ វៀតណាម​បានជ្រើសតាំងដូច្នេះ​បង្ហាញ​ច្បាស់​តួនាទី​របស់​វៀត​ណាម​ និង​បណ្ដា​ប្រទេស​អ.ស.ប​រងចាំ​មើល​ការរួម​ចំណែក​សកម្ម​របស់​វៀតណាម ក្នុងសកម្មភាពអំពីសេដ្ឋកិច្ចរៀបចំ​ផែនការ​​គោល​នយោបាយ អំពីសេដ្ឋកិច្ចសង្គមនៃអង្គការសហប្រជាជាតិ។” ជាមួយ​តួនាទី​ជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​ចំនួន​៥៤​នៃក្រុមប្រឹក្សា​សេដ្ឋកិច្ចសង្គម ការទទួលខុសត្រូវរបស់​វៀតណាម គឺរួមជាមួយសមាជិកនានា​ពិភាក្សា​និង​នាំ​ចេញ​ផែន​ការ ដើម្បីប្រទេសទាំងអស់អនុវត្តគោល​ដៅ​អភិវឌ្ឍន៍​និរន្តរ​ភាព​ដល់ឆ្នាំ២០៣០។ ឧបនាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋមន្ត្រី​ការបរទេស Pham Binh Minh បានសង្កត់ធ្ងន់ថា៖

“ចំពោះវៀតណាម បន្ទាប់ពីគណៈប្រតិភូនៃប្រធានរដ្ឋលោក Truong Tan Sangចូល​រួម​សម័យ​ប្រជុំ​ពិសេស​រំលឹក​ខួប​លើក​ទី៧០ ទិវាបង្កើតអង្គការសហប្រជាជាតិក៏​ដូចជាអនុវត្ត​គោលដៅ​សហសវត្ស​និង​អនុម័ត​លើ​របៀប​វារៈ​ដល់​ឆ្នាំ​២០៣០ អភិវឌ្ឍន៍​និរន្តរភាពត្រូវប្រែក្លាយគោល​ដៅនោះចូល​ក្នុង​យុទ្ធសាស្ត្រ និងផែនការជាតិដើម្បី​អនុវត្ត។ នា​ពេល​ខាងមុខ មិនត្រឹមតែវៀតណាម​ប៉ុណ្ណោះទេ ថែម​ទាំង​ប្រទេសផ្សេងៗ​ក៏ត្រូវអនុវត្តផង៕”

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ