30/09/2015 09:37 GMT+7 Email Print Like 0

វៀតណាម​កើន ១៩ ថ្នាក់​នៅតារាង​រៀប​ចំណាត់​ថ្នាក់​សន្ទស្ស​ផ្លាស់​ប្តូរ​ថ្មីច្នៃប្រ​ឌិត​ពិភពលោក​ទាំង​មូល​


វៀតណាមកើន ១៩ ថ្នាក់នៅតារាងរៀបចំណាត់ថ្នាក់សន្ទស្សផ្លាស់ប្តូរថ្មីច្នៃប្រឌិតពិភពលោកទាំងមូល (Image: VOV)

វៀតណាមកើន​​១៩ ថ្នាក់​នៅតារាង​រៀបចំណាត់​ថ្នាក់សន្ទស្ស​ផ្លាស់​ប្តូរថ្មី ច្នៃប្រឌិតពិភព​លោកទាំងមូល។ ព័ត៌មានេះ​ត្រូវ​បាន​ប្រកាស​នៅ​សន្និសីទ​កាសែត​ត្រីមាស​ទី​៣ ឆ្នាំ​២០១៥ ដែលបានប្រព្រឹត្ត​ទៅ នាព្រឹកថ្ងៃទី​២៩ខែកញ្ញាឆ្នាំ២០១៥ នៅទី​ក្រុង​ហាណូយ។ វៀតណាមឈរ​លំដាប់ថ្នាក់ទី៥២ ក្នុង​ចំណោម​ខឿន​សេដ្ឋកិច្ច​ ចំនួន ១៤១ ក្នុង​តារាងពោល​ខាង​លើ។ ថ្លែងមតិនៅ​ទីនេះ អនុ​រដ្ឋមន្ត្រីក្រសួង​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យាវៀត​ណាម លោក​ Pham Cong Tac បានឲ្យដឹងថា៖

“ការដែល​វៀតណាមកើន​១៩ ថ្នាក់នៅតារាងរៀបចំណាត់​ថ្នាក់​សន្ទស្ស​ផ្លាស់​ប្តូរ​ថ្មី​ច្នៃ​ប្រឌិត​ពិភព​លោក​ទាំង​មូល​គឺជា​ការ​ខំប្រឹង​ប្រែង​ដ៏ធំធេង​ របស់ស្ថប័ន​ក្រុម​ហ៊ុន​ទាំង​អស់។ ក្រសួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​នឹង​ពិនិត្យ​មើល​ភាព​អន់​ខ្សយ ដើម្បីស្វែងរកវិធាន​ការ​ដោះស្រាយ។ ភាព​អន់ខ្សយ​នេះទាក់​ទិនដល់​បែបបទ​រដ្ឋ​បាល ឯកសារ​ច្បាប់​ទាក់​ទិន​ដល់ប្រព័ន្ធ​ទាំង​មូល។ ខ្ញុំគិតថា៖ មិនត្រឹម​តែក្រសួង​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្រសួងស្ថាប័នទាំង​ឡាយ រួមជាមួយក្រុមហ៊ុននានា ក៏ត្រូវតែខំប្រឹង​ប្រែងថែម​ទៀត៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ