30/04/2015 11:36 GMT+7 Email Print Like 0

វៀតណាម៤០ឆ្នាំក្រោមក្រសែភ្នែកពីអន្តរជាតិ:រឿងជោគជ័យ១


រូបភាពអំពីប្រជាកសិករវៀតណាម (រូបថតៈ vov)

៤០ឆ្នាំ​សង្គ្រាមបានបញ្ឈប់ ពេលមកដល់​វៀតណាម​មិត្តភក្តិ​អន្តរ​ជាតិសុទ្ធ តែសង្កេតឃើញថា វៀត​ណាម​កំ​ពុង​ផ្លាស់ប្តូរ ដោយរូបភាពជាប្រទេស អភិវឌ្ឍន៍យ៉ាងខ្លាំងក្លារ សមាហរណកម្មនិង​រួយរាយរាក់ទាក់។

Alain Fontenas វិចិត្រករមិន​ជំនាញជា​ជនបារាំង។ លោកមកវៀត​ណាម លើក​ដំបូង​នាប៉ុន្មាន​ឆ្នាំ៩០ ហើយ​លោក​មាមចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ទេសភាព មនុស្ស ម្ហូបអាហារ និង​លោក​ជក់​ចិត្ត​គូរ​អំពី​ទឹកដី​និង​មនុស្ស​វៀត​ណាម។ បន្ទប់តាំង​បង្ហាញ​គំនូរ​របស់លោក​នៅទីក្រុង La Rocheller បាន​ក្លាយ ទៅជា​ទីមក​ដល់​របស់​ជនបារាំងជាច្រើននាក់ ដែលស្រឡាញ់ទឹកដីនិងមនុស្ស​វៀតណាម។ វៀតណាម​ជាទីកន្លែង​បំផុស​គំនិត​ដែល​គ្មាន​ទីបញ្ចប់​របស់​លោក។

“ការផ្លាស់ប្តូរថ្មីរបស់វៀតណាមបង្ហាញ​ច្បាស់​ តាមរយៈជីវភាពរស់នៅប្រចាំ​ថ្ងៃរបស់ប្រជាជន លក្ខណៈ​រស់​នៅ​និងមូ​លដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ។ ពេលដែល ខ្ញុំមកដល់វៀតណាម​នាឆ្នាំ១៩៩០ វៀត​ណាម​នៅជួប​ប្រទះ​នឹង​ការ​លំបាក់​ជា​ច្រើន ប៉ុន្តែ ឥឡូវនេះ ខ្ញុំឃើញថាជីវភាពរស់​ នៅរបស់ប្រជាជនសម្បូធូធាជាង។​ ខ្ញុំអាចអះ​អាងបានថា វៀត​ណាម​កំពុង​ដើរ​ចំទិស​ដៅ”។

៤០ឆ្នាំក្រោយសង្គ្រាម និងរយៈពេល៣០ឆ្នាំ​ផ្លាស់ប្តូរ​ថ្មី វៀតណាម​កំពុង អះអាង​នូវរូប​ភាព​ស្តីពី​ប្រទេសជោគ​ជ័យ​១​ក្នុង​ដំណើរការ​ផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ