11/10/2020 15:18 GMT+7 Email Print Like 0

វៀតណាម៖ អង្គការតំបន់អាចដើរតួនាទីជាអន្តរការីជម្លោះនៅក្នុងតំបន់

នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ វៀតណាមបានរួមសហការជាមួយអាល្លឺម៉ង់ បែល ហ្ស៊ិកនិងស្វីស រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអ.ស.បតាមប្រព័ន្ធវីដេអូ អំពីការលើកកំពស់ការយល់ដឹងនិងប្រសិទ្ធភាពក្នុងការប្រើប្រាស់វិធានការធ្វើជាអន្តរការីដើម្បីទប់ស្កាត់និងដោះស្រាយជម្លោះ រួមចំណែករក្សាសន្តិ ភាពនិងសន្តិសុខអន្តរជាតិ។ តំណាងមកពីប្រទេសប្រមាណ៤០ ជា សមាជិកក្រុមប្រឹក្សាសន្តិសុខនិងអ.ស.បបានចូលរួមនិងថ្លែងមតិ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀត ណាមប្រចាំអ.ស.បបានចាត់ទុកថា បណ្ដាប្រទេសមានកាតព្វកិច្ចដោះ ស្រាយករណីជម្លោះនិងការប៉ះទង្គិច ប្រកបដោយសន្តិ ភាព ក្នុងនោះវិធានការ ធ្វើជាអន្តរការី តែងតែត្រូវបានប្រើប្រាស់យ៉ាងញឹកញាប់ហើយបានផ្ដល់មក ប្រសិទ្ធភាព។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា អង្គការតំបន់អាចដើរ តួនាទីជាអន្តរការីក្នុងការដោះស្រាយករណីជម្លោះនិងការប៉ះទង្គិចនៅក្នុងតំបន់។

ប្រទេសសឹងតែទាំងអស់ដែលចូលរួមកិច្ចប្រជុំនេះ សុទ្ធតែគាំទ្រចំពោះ ការប្រើប្រាស់វិធានការធ្វើជាអន្តរការីដើម្បីទប់ស្កាត់ ដោះស្រាយករណី ជម្លោះនិងប៉ះទង្គិច ព្រមទាំងចាត់ទុកថា ក្រុមប្រឹក្សាសន្តិសុខមានតួនាទី ស្នូលក្នុងការរក្សាសន្តិភាព សន្តិសុខអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ