វៀតណាម៖ ដៃគូទំនុកចិត្តដើម្បីសន្តិភាពចីរភាព
បន្ទាប់ពីវៀតណាម បានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១ លោកអគ្គលេខាធិការ ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) មានសារលិខិតអរគុណការកត់សម្គាល់របស់អន្តរជាតិ អំពីតួនាទី និង ការរួមចំណែករបស់វៀតណាម មកលើការងារអន្តរជាតិ និង តំបន់ ទន្ទឹមនោះអះអាង៖ “ជាមួយនឹងការប្តេជ្ញាចិត្តថ្មី អនុភាពថ្មី ជាមួយនឹងទំនុកចិត្តរឹងមាំមកលើកម្លាំង ឆន្ទៈ នៃទូទាំងបក្ស ប្រជាជន ជាមួយនឹងការខិតខំ សហប្រតិបត្តិការប្រសិទ្ធភាព ស៊ីចង្វាក់នៃគ្រប់ថ្នាក់ គ្រប់ផ្នែក ក្រសួង និង ការគាំទ្ររបស់ប្រជាជន យើងខ្ញុំមានទំនុកចិត្តជឿជាក់ថា៖ វៀតណាមនឹងបំពេញភារកិច្ចជោគជ័យ នូវបន្ទុកធ្ងន់ជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សក្តិសមជាដៃគូទំនុកចិត្តដើម្បីសន្តិភាពចីរភាព”។ ការដែលវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកទីពីរនេះ ម្តងទៀតអះអាងប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការអនុវត្តមាគ៌ាការបរទេសសន្តិភាព ឯករាជ្យ សហប្រតិបត្តិការ និង អភិឌ្ឍន៍ ជាការបង្ហាញនូវកម្រិតខ្ពស់បំផុត នៃគោលនយោបាយការបរទេសពិពិធកម្ម ពហុភាគីភាវូបនីយកម្ម ការចូលរួមសកម្ម ហើយមានភារកិច្ចរបស់វៀតណាម នៅលើវេទិកា អង្គការអន្តរជាតិនានា។
សម្តែងភាពទុកចិត្តមកលើប្រទេសវៀតណាម លោក Kamal Malhotra ជានិយ័តករ នៅអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមឱ្យដឹងថា នេះជាចំណុចកាលសម្រាប់វៀតណាម ចែករំលែកបទពិសោធន៍ជាមួយនឹងអន្តរជាតិ ទន្ទឹមនោះក៏ត្រូវតែងរក្សាសម្រាប់ខ្លួនឯង គោលជំហរបើកទូលាយមួយ ត្រៀមរៀនសូត្របទពិសោធន៍ពីប្រទេសនានា ក្នុងតំបន់ក៏ដូចជាលើសកលលោក។ អង្គការសហប្រជាជាតិតែងជាដៃគូស្មោះត្រង់ ទំនុកចិត្តរបស់វៀតណាមអំឡុងជាង៤០ឆ្នាំកន្លង។ ក្នុងនាមជាអ្នកតំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra សន្យាច្បាស់នឹងបន្តរួមដំណើរនឹងវៀតណាម ក្នុងតួនាទី ភារកិច្ចថ្មី នៅក្រុមប្រឹក្សាសន្តិសុខ ពេលវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុងប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១។
ពិតជាមានកិត្តិយសនិងមោទនភាពណាស់ ពេលវៀតណាមយើងខ្ញុំ បានសហគមន៍អន្តរជាតិទុកចិត្តខ្ពស់ បានក្លាយជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១។ ប្រការនេះ មានអត្ថន័យវិសេសវិសាលណាស់ អះអាងភាពត្រឹមត្រូវនៃមាគ៌ាការបរទេស ដឹកនាំដោយមហាសន្និបាតបក្សលើកទី១២ បានដាក់ចេញ និង ស្មារតីចង្អុលការលេខ 25/CT-TW នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៃគណៈកម្មការលេខាធិការស្តីពីការជំរុញ និង លើកកម្ពស់កម្រិតការបរទេសពហុភាគីដល់ឆ្នាំ២០៣០ តាមនោះវៀតណាម “ម្ចាស់ការចូលរួម និង ពង្រីកតួនាទីនាយន្តការពហុភាគី ពិសេសគឺអាស៊ាន និង អង្គការសហប្រជាជាតិ” រួមចំណែករក្សាពង្រឹងពង្រីកបរិស្ថានសន្តិភាព ស្ថិរភាពបម្រើការអភិវឌ្ឍទឹកដី ទន្ទឹមនោះអនុវត្តល្អតួនាទីជាសមាជិកមានភារកិច្ច ចូលរួមចំណែកកសាងសណ្តាប់ធ្នាប់សកលលោកមួយសន្តិភាព សមភាព អធិបតេយ្យភាព និង ជឿនលឿនជាដើម។
លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)
អំឡុងប៉ុន្មានឆ្នាំកន្លង វៀតណាមបានចូលរួមការងាររួម នៃសហគមន៍អន្តរជាតិ ជាមួយនឹងតំណែងមួយកាន់តែខ្ពស់។ ឆ្លងអាណត្តិ២០០៨ - ២០០៩ វៀតណាមបានបញ្ជាក់ជាប្រទេសមួយ មានភារកិច្ច មានទស្សនទាន ប្រហាក់ប្រហែលនឹងប្រទេសនានាជាដៃគូ ចំពោះបញ្ហារសើប មានសមត្ថភាពឈានឡើង ដើម្បីរួមចំណែកក្នុងក្រុមប្រឹក្សាសន្តិសុខ ហើយមានវត្តមានចូលរួមគ្រប់កិច្ចប្រជុំទាំងអស់នៃក្រុមប្រឹក្សា។ មកដល់សព្វថ្ងៃ វៀតណាមមានយន្តការផែនការកំណត់ គោលនយោបាយធានាពេលវេលា យោបល់នៅគ្រប់ថ្នាក់សមត្ថកិច្ចផ្សេងៗគ្នា។ វៀតណាមក៏បានបញ្ចូនកងកម្លាំងចូលរួមរក្សាសន្តិភាព នៅសូដង់ខាងត្បូង។ គ្រប់ទីកន្លែងលើពិភពលោកដូចជា៖ មជ្ឈិមបូព៌ា អាស៊ីខាងត្បូង ទ្វីបអាហ្វ្រិក បានពង្រាយកងកម្លាំងរក្សាសន្តិភាព ដើម្បីទប់ស្កាត់ការជម្លោះ ជួយដោះស្រាយជម្លោះ ទន្ទឹមនោះធានាស្ថិរភាពបន្ទាប់ពីជម្លោះបានដំណោះស្រាយ។ សកម្មភាពបានអនុវត្តតាមសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ វៀតណាមចូលរួមសកម្មភាពនេះ បង្ហាញពីភារកិច្ចរបស់ខ្លួន ជាប្រទេសសមាជិកមួយនៃអង្គការសហប្រជាជាតិ បង្ហាញពីសុឆន្ទៈនៃជនជាតិមួយ ចង់មមានសន្តិភាព រួមចំណែកក្នុងសន្តិភាពសកលោក ឆ្លើយតបបំណងប្រាថ្នានៃប្រទេសនានាលើសកលលោក។ ទន្ទឹមនឹងការកាន់តួនាទីជាប្រធានអាស៊ាននាឆ្នាំ២០២០ - ឆ្នាំដំបូងនៃទសវត្សរ៍ទីពីរ ក្នុងសតវត្សរ៍ទី២១ ការវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សឱ្យឃើញថាភាពម្ចាស់ការ និងសកម្មចូលរួមមានភារកិច្ចរបស់វៀតណាម ចំពោះសន្តិភាព សន្តិសុខតំបន់ និង អន្តរជាតិ ទំនុកចិត្ត និង គោលជំហរថ្មី របស់វៀតណាមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់។
“ការវៀតណាមបានជ្រើស ជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១ មានអត្ថន័យដ៏សំខាន់ ពីព្រោះវៀតណាមបានឱ្យឃើញថា តួនាទីរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង នៅលើសមរភូមិពាណិជ្ជកម្ម ការបរទេសអន្តរជាតិ ក៏ដូចជាសន្តិសុខតំបន់អាស៊ីអាគ្នេយ៍។ ក្នុងតួនាទីនេះ វៀតណាម អាចរួមចំណែកលេចធ្លោក្នុងវិស័យដូចជា៖ សុខាភិបាលសហគមន៍ ប្រឆាំងជំងឺរាតត្បាត ជំរុញសន្តិសុខផ្លូវទឹក ប្រឆាំងចោរសមុទ្រ ក៏ដូចជាទប់ស្កាត់ភាពគ្រោះនៃការនេសាទត្រី និង ជួញដូរមនុស្សខុសច្បាប់ជាដើម”។
លោក Hunter Marston អតីតជំនួយការស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថាន Brookings អាមេរិក។
ការក្លាយជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិលើកនេះ នៅជាឱកាសលើកកម្ពស់ថែមទៀតនូវគោលជំហរ និង រូបភាពទឹកដីវៀតណាមមួយ ស្រឡាញ់សន្តិភាព ជាមួយនឹងការរួមចំណែកសកម្ម ប្រសិទ្ធភាពលើបុព្វហេតុតស៊ូរួមនៃមនុស្សលោក ដើម្បីគោលដៅ សន្តិភាព ឯករាជ្យជនជាតិ រុងរឿង អធិបតេយ្យភាព និង សង្គមជឿនលឿន។ ព្រឹត្តិការណ៍នេះ ក៏នឹងបង្កើតថែមទំនុកចិត្ត មោទនភាព ជំរុញប្រជាជនវៀតណាមគ្រប់រូប ចេញកម្លាំងរួមចំណែកលើបុព្វហេតុផ្លាស់ប្តូរថ្មី និង អភិវឌ្ឍន៍គ្រប់វិស័យនៃប្រទេសជាតិ។ នេះក៏ជាលក្ខណៈងាយស្រួល សម្រាប់វៀតណាមបន្តកសាងបរិស្ថានវិនិយោគអាជីវកម្ម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទាក់ទាញ សុវត្ថិភាពក្នុងតំបន់ និង អន្តរជាតិ។ វៀតណាមក្លាយជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ២០២០ - ២០២១ ជាកិត្តិយសដ៏ធំធេង អះអាងមាគ៌ាការបរទេសត្រឹមត្រូវរបស់បក្ស និង រដ្ឋវៀតណាម ទន្ទឹមនោះជាព្រឹត្តិការណ៍មួយ មានអត្ថន័យសំខាន់ក្នុងបទដ្ឋានវៀតណាម ពង្រាយសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១២ របស់បក្ស កំណត់ទិសដៅការងារការបរទេសពហុភាគី គឺ “ម្ចាស់ការចូលរួមនឹងពង្រីកតួនាទីនាយន្តការពហុភាគី ជាពិសេសអាស៊ាន និង អង្គការសហប្រជាជាតិ”។ ហើយនឹងសេចក្តីចង្អុលការលេខ 25-CT/TW ngày 8/8/2018 នៃគណៈកម្មការលេខាធិការ ស្តីពីជំរុញលើកកម្ពស់ការបរទេសពហុភាគីដល់ឆ្នាំ២០៣០ ចង្អុលការលេខ25-CT/TW កំណត់គោលដៅជូនការងារការបរទេសពហុភាគី នាពេលវេលាខាងមុខគឺ “ខិតខំឈានឡើងកាន់តួនាទីសំខាន់ ដឹកនាំ ឬដំណោះស្រាយ នៅលើវេទិកា អង្គការពហុភាគីមានសារៈសំខាន់យុទ្ធសាស្រ្តចំពោះប្រទេសជាតិ” សមស្របជាមួយសមត្ថភាព និង លក្ខណៈជាក់ស្តែង របស់វៀតណាម៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម / ទីភ្នាក់ងារសារព័ត៌មានចិន / AFP
មហាសន្និបាតលើកទី ១៣ របស់ - ជាព្រឹត្តិការណ៍សំខាន់មួយ
មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ៖ បញ្ហាថ្មីៗនិងលេចធ្លោជាច្រើននៅក្នុងទិសដៅអភិវឌ្ឍន៍ប្រទេស
ប្រទេសវៀតណាមបានបញ្ចប់បេសកកម្មកិច្ចការបរទេសទាំងពីររបស់ខ្លួនដោយជោគជ័យ
APEC ២០២០៖ ចំណាប់អារម្មណ៍អំពីប្រទេសវៀតណាម
រណសិរ្សមាតុភូមិវៀតណាមបង្កើតកម្លាំងមហិមា ជំរុញការអភិវឌ្ឍនៃប្រទេសជាតិ
AIPA លើកទី ៤១ ខិតខំប្រឹងប្រែង ដើម្បីចូលរួមវិភាគទានក្នុងដំណើរការសមាហរណកម្មក្នុងតំបន់
វៀតណាម - អាមេរិក៖ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងរយៈពេល២៥ ឆ្នាំ
អាស៊ាន និងអាស៊ានបូក៣៖ សាមគ្គីភាព និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺ COVID-19
តំបន់ដីសណ្ដរគីវឡុង (Cuu Long) បន្សាំទៅនឹងគ្រោះរាំងស្ងួតនិងការឈ្លានពានដោយជាតិប្រៃ
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong)៖ រួបរួមគ្នា ដើម្បីយកឈ្នះជំងឺរាតត្បាត COVID-១៩!
ខ្លឹមសារសុន្ទរកថាទាំងស្រុងរបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋ លោកង្វៀន ភូត្រុង (Nguyen Phu Trong) នាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩០ ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្ត
វៀតណាមមានសមត្ថភាពក្នុងការទប់ស្តាត់ជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19)
បក្សបម្រើតែផលប្រយោជន៍ជាតិនិងមាតុភូមិ
សាររបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក ង្វៀន ភូត្រុង (Nguyen Phu Trong)
"ឱកាសមាស" សម្រាប់លើកកម្ពស់ឋានៈរបស់ប្រទេសជាតិដោយមានមាគ៌ាគោលនយោបាយការបរទេសឯករាជ្យភាព និងស្វយ័ត
ព្រឹត្តិការណ៍សំខាន់ៗ ក្នុងទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង
ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាម -ឡាវ
អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងសភាវៀតណាម និង សភាទាំងឡាយលើសកលលោក
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការទំនាក់ទំនងវៀតណាម - កូរ៉េខាងជើង
ចុះហត្ថលេខាលើឯកសារទាំង៤ ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម - អាមេរិក
កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរនៅក្រុងហាណូយ
ជំរុញទំនាក់ទំនងវៀតណាម - ឡាវ វៀតណាម - កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ និងនិរន្តរភាព
កាសែតរូបភាពវៀតណាមបានចុះផ្សាយ នាខែមីនា ឆ្នាំ១៩៧៩ ដែលបានមិត្តភក្តិអន្តរជាតិស្វែងរក។
អនុវត្តន៍ភារកិច្ចសំខាន់ៗ ក្នុងឆ្នាំ២០១៩ យ៉ាងប្តូរផ្តាច់
ទំនាក់ទំនងវៀតណាម – កម្ពុជាកាន់តែអភិវឌ្ឍប្រកបដោយស៊ីជម្រៅនិងប្រសិទ្ធភាព។