13/12/2018 09:54 GMT+7 Email Print Like 0

វៀតណាម៖ ចំណុចលេចធ្លោនៅលើគំនូរសេដ្ឋកិច្ចទ្វីបអាស៊ីឆ្នាំ២០១៩

ដោយទទួលបានកំណើនសេដ្ឋកិច្ចជាង ៦% ក្នុងរយៈពេល២ឆ្នាំជាបន្តបន្ទាប់ វៀតណាមកំពុងជាចំណុចលេចធ្លោមួយនៅលើគំនូរសេដ្ឋកិច្ចទ្វីបអាស៊ីក្នុងឆ្នាំ២០១៩។ នោះគឺជាការវាយតម្លៃរបស់លោកស្រី Wendy Cutler អនុប្រធានវិទ្យាស្ថាន  Asia Society (សង្គមអាស៊ី) ដែលមានទីស្នាក់ការនៅទីក្រុង ញូវយ៉ក ប្រទេសអាមេរិក។

លោកស្រី Cutler ចាត់ទុកថា វៀតណាមកំពុងក្លាយទៅជាអាស័យដ្ឋានគួរអោយទាក់ទាញចំពោះធុរកិច្ចជនក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មនាបច្ចុប្បន្ន។ លោកស្រីរូបនេះក៏បានសង្កត់ធ្ងន់ទៅលើកាលានុវត្តភាពនានាដែលកិច្​ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) គ្រោងនឹងនាំមកជូនវៀតណាម ផងដែរ។ តាមលោកស្រី Cutler ថា ជាប្រទេសមួយក្នុងចំណោមប្រទេសដើមដំបូងទាំង ​៦​ដែល​ចុះហត្ថលេខាអនុម័តលើកិច្ចព្រមព្រៀងនេះ វៀតណាមអាចធ្វើអាជីវកម្មយ៉ាងអតិបរមានូវផលប្រយោជន៍ដែល CPTPP នាំមកជូន។

មុននោះ កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ អង្គការពិគ្រោះយោបល់សេដ្ឋកិច្ច Conference Board ក៏បានប៉ាន់ស្មានថា វៀតណាមនឹងជាចំណុចលេចធ្លោនៅលើគំនូរសេដ្ឋកិច្ចសកលលោក ហើយមានសក្ដានុពលជាច្រើនដើម្បីបង្កើនកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៩ ផងដែរ។ អង្គការនេះបានប៉ាន់ស្មានថា សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានកំណើនចំនួន៧%ក្នុងឆ្នាំខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ