08/01/2015 14:05 GMT+7 Email Print Like 0

វៀតណាម៖លើកកំពស់គុណភាពក្នុងការគ្រប់គ្រងរដ្ឋអំពីកិច្ចការពារបរិស្ថាន



នាថ្ងៃទី៦ ខែមករាឆ្នាំ ២០១៥ នៅរដ្ឋធានីហាណូយរបស់វៀតណាម ក្នុងពិធីបូកសរុបឆ្នាំ២០១៤និងដាក់ចេញ​ទិស​ដៅ​អនុវត្ត​ភារកិច្ចឆ្នាំ២០១៥ អនុប្រធានអគ្គនាយកដ្ឋានបរិស្ថានលោក Nguyen The Dong បានឲ្យដឹងថា នាឆ្នាំ២០១៥ អគ្គនាយកដ្ឋានបរិស្ថាននឹងបន្តលាតត្រដាងអនុវត្តនិងជំរុញខ្លាំងសកម្មភាពគ្រប់គ្រងរដ្ឋអំពីបរិស្ថានប្រកបដោយ
ប្រសិទ្ធភាព។​ អគ្គនាយកដ្ឋាននឹងប្រមូលផ្ដុំដំណើរការអនុវត្តច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងរៀបចំ​ការ​ឃោសនា​ឲ្យ​មាន​ភាពទូលំទូលាយក្នុងសង្គមទាំងមូល បង្កើនការងារកែទម្រង់រដ្ឋបាលតាមទិសតម្លាភាព​ធានាលក្ខណៈតាមក្រិត​ក្រម​មាន​ប្រសិទ្ធភាពសំរាប់ប្រជាជននិងអង្គភាពអាជីវកម្ម។ក្នុងឆ្នាំ២០១៥អគ្គនាយកដ្ឋានបរិស្ថាន​នឹង​រៀប​ចំ​សន្និសីទ​ជា​ច្រើនដូចជាសន្និសីទអំពីបរិស្ថានទូទាំងប្រទេសលើកទី៤ សន្និសីទថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៣និង ព្រឹត្តិការណ៍ផ្សេងៗទៀត៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ