02/04/2016 10:46 GMT+7 Email Print Like 0

វៀតណាមឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិ ចែករំលែកព័ត៌មាន និង​បទ​ពិសោធន៍​លើ​វិស័យ​សន្តិ​សុខ​នុយក្លេអ៊ែ​


ទិដ្ឋភាពនៃកិច្ចប្រជុំនៅសេតវិមាន (រូបថត៖canhtranhquocgia.vn)

នាយប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ​២០១៦ ក្នុងក្របខ័ណ្ឌសន្និសិទកំពូលអំពីសន្តិសុខ​នុយក្លេអ៊ែរ​លើកទី​៤នៅរដ្ឋ​ធានី​វ៉ាស៊ីន​តោន​ របស់អាមេរិក ប្រធានាធិបតីអាមេរិក​លោក Barack Obama បាន​អញ្ជើញ​ជាអធិបតី​ជំនួប​ធ្វើការ​ក្រោម​ប្រធា​ន​បទ “ការ​គំរាមកំហែងអំពីសន្តិសុខនុយក្លេអ៊ែរ”។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី​ការបរទេស​វៀត​ណាម​លោក Pham Binh Minh រួម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសចំនួន​៥២បាន​ចូល​រួម​ជំនួប​នេះដែ​រ។ តំណាងទាំង​អស់សុទ្ធតែចាត់​ទុក​ថា ត្រូវខិតខំប្រឹង​ប្រែងបង្កា​រប្រឆាំង​ នឹង​គ្រោះអាស​ន្ន​ចំពោះ​សន្តិ​សុខ​នុយក្លេ​អ៊ែរ ជាពិសេសគឺលទ្ធិ​ភេរវកម្មនុយក្លេអ៊ែរ ក្នុងកាលៈ​ទេសៈ​ដែល​អង្គការ​ភេរវកម្ម​នានាកំពុង​បើក​ទូលាយ​ឥទ្ធិពល ហើយស្វែងរកវិធានទាក់ទងជាមួយបច្ចេកវិទ្យា និង​គ្រឿងវិទ្យុសកម្មនិង​ទាក់ទាញ​អ្នកជំនាញ​ការ។ ប្រទេស​ទាំងអស់ឯកភាពថា ត្រូវ​បង្កើនកិច្ចសហប្រតិ​បតិ្តការអន្តរជាតិ ចែក​រំលែក​ព័ត៌មាន​និង​បទ​ពិសោធន៍​លើ វិស័យនេះ។​ នៅខាងក្រៅសន្និសីទ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានជួបសន្ទនា​ជាមួយ​ប្រធាន​គណៈ​ប្រតិភូ​ នៃប្រទេសជាច្រើន។ នៅបណ្ដាជំនួបនេះ លោក​Pham Binh Minh និងថ្នាក់​ដឹក​នាំនៃ​ប្រទេស​និង​អង្គការ​អន្តរជាតិនានា បានផ្លាស់ប្ដូរ​មតិអំពី​ស្ថាន​ភាព​នៅតំបន់​ និង​វិស័យ​សហប្រតិបតិ្ត​ការ ដែល​ភាគី​ទាំង​ពីរយក​ចិត្ត​ទុកដាក់ដូចគ្នា សំដៅជំរុញទំនាក់ទំនងសហប្រតិ​បតិ្តការទ្វេភាគី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ