28/11/2018 09:51 GMT+7 Email Print Like 0

វៀតណាមអះអាងឆ្ពោះទៅរកការអភិវឌ្ឍថាមពលបៃតងនិងប្រកបដោយចីរភាព


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Thanhnien) 

 កិច្ចប្រជុំជាន់ខ្ពស់នៃក្រុមដៃគូផ្នែកថាមពលវៀតណាមលើកទី២ បានប្រារព្ធ ឡើងនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨​ នៅរដ្ឋធានីហាណូយ។  ខ្លឹម​សារលេចធ្លោនៃកិច្ចប្រជុំ លើកនេះ​គឺរាល់អនុសាសន៍ ស្ដីពីគោ​លនយោបាយ​របស់​ក្រុម​ដៃគូផ្នែកឋាមពលវៀតណា​ម សំដៅជំរុញការអភិវឌ្ឍនៃវិស័យថាមពលវៀតណាម​ ក្នុងអាទិភាពទាំ​ង៥នោះគឺ​ ថាមពលកកើតឡើងវិញ ប្រសិទ្ធ​ភាពនៃថាមពល រៀបចំរចនាសម្ព័ន្ធ វិស័​យថាមពលឡើងវិញ ​ការទាក់​ទង​ទៅនឹង​ថាមពល និងទិន្នន័យនិងកា​រស្ថិតិ ថាមពល។ អនុ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀត​ណាម លោក Dang Hoang An និងសហប្រធានកិច្ចប្រជុំចំនួន២​រូបទៀតនោះគឺ លោក​ Bruno Angelet ឯកអគ្គរដ្ឋ​ទូតសហ​ភាពអឺ​រ៉ុបប្រចាំ នៅវៀតណាមនិងលោក Ousmane Dione នា​យកធ​នាគារពិភព​លោក​ប្រចាំ​នៅវៀត​ណាម បានកត់សម្គាល់នូវត​ម្លៃ នៃអនុសាសន៍​ទាំងនេះ​ចំពោះការអភិវឌ្ឍ​នៃវិស័យ​ថាមពល​វៀតណាម​ ព្រមទាំង បានអនុម័តលើអនុសាសន៍​ទាំងនេះ ដើម្បីដំណើរការអនុវត្តន៍នាពេល​ខាងមុខ​ផងដែរ៕
 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ