08/06/2018 10:38 GMT+7 Email Print Like 0

វៀតណាមអះអាងនូវការធានាសិទ្ធិរបស់ពលការិនីនៅកន្លែងធ្វើការ

សន្និសីទពលករអន្តរជាតិលើកទី១០៧ កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ដោយមានការចូលរួមរបស់តំណាងចំនួន៥ពាន់នាក់មកពីប្រទេសសមាជិកទាំង១៨៧នៃអង្គការ​​ពលកម្មអន្តរជាតិ (ILO)។

គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ (រូបថត៖ TTXVN)

ឆ្នាំនេះ អង្គសន្និសីទបានផ្តោតទៅលើបញ្ហាជាច្រើនដូចជាអំពើហឹង្សានៅកន្លែងធ្វើការសិទ្ធិរបស់ពលករលើទូទាំង​ពិភពលោក និងពលការិនី ជាដើម។

នាថ្ងៃទី៥ មិថុនា ជំនួសមុខឲ្យគណៈប្រតិភូសាធារណៈរដ្ឋសង្គមនិយមវៀតណាមចូលរួមសន្និសីទ ILO អនុរដ្ឋ​មន្រ្តី​ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចលោកស្រី Nguyen Thi Ha បានថ្លែងបទសន្ទរកថា ក្នុងនោះ វាយ​តំលៃខ្ពស់និងគាំទ្រការផ្ដួចផ្ដើមគំនិតសហសវត្សរបស់ ILO ស្ដីពីការជំរុញសមភាពភេទចំពោះពលការិនីនៅកន្លែងធ្វើការ។

លោកស្រី Nguyen Thi Ha អះអាងថា ការធានាសិទ្ធិរបស់ពលការិនីនៅកន្លែងធ្វើការគឺជាអាទិភាពមួយក្នុងចំ​ណោម​អាទិភាពសំខាន់របស់រដ្ឋាភិបាលវៀតណាម។ តាមលោកស្រីរូបនេះឲ្យដឹងថា គោលដៅមួយក្នុងចំណោមគោលដៅ​យុទ្ធសាស្ត្រជាតិស្ដីពីសមភាពភេទដំណាក់កាល ២០១១-២០២០ របស់វៀតណាមនោះគឺកាត់បន្ថយគម្លាត​ភេទក្នុងវិស័យសេដ្ឋកិច្ច បង្កើនការទាក់ទងរបស់នារីក្រីក្រនៅជនបទ នារីជាជនជាតិភាគតិចចំពោះប្រភព​កម្លាំងសេដ្ឋកិច្ចនិងទីផ្សារពលករ។ វៀតណាមបានចេញផ្សាយច្បាប់ គោលនយោបាយ និងគម្រោងការណ៍​ជាច្រើន ដើម្បីជួយនាទីទាក់ទងជាមួយឱកាសការងារធ្វើ ចូលរួមក្នុងទីផ្សារពលករ និងលើកកំពស់សមត្ថភាពសេដ្ឋកិច្ច។

នាថ្ងៃដដែល ក្នុងក្របខ័ណ្ឌសម័យប្រជុំពេញអង្គសន្និសីទពលករអន្តរជាតិលើកទី១០៧ អនុប្រធានអគ្គសម្ព័ន្ធពលករវៀតណាមលោក Tran Van Ly បានថ្លែងបទសន្ទរកថាដែរ។ លោក Tran Van Ly អះអាងថា អង្គការសហជីពគ្រប់ជាន់ថ្នាក់របស់វៀតណាមបានយកចិត្តទុកដាក់ជាច្រើនដល់ការជំរុញសមភាពភេទការពារសិទ្ធិរបស់​ពលការិនី និងបង្កើនការចូលរួមរបស់ថ្នាក់ដឹកនាំជានារីក្នុងសកម្មភាពសហជីព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ