26/05/2016 09:59 GMT+7 Email Print Like 0

វៀតណាមអះអាងយកកត្តាមនុស្សជាមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិង រក្សាសន្តិសុខសង្គម


ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៦ នៅទីក្រុង​អ៊ីស្តង់ប៊ុល​ប្រទេស ទួរគីបាន​ប្រព្រឹត្ត​ទៅ​សន្និសីទ​​កំពូល​ពិភពលោក ស្តីពីមនុស្សធម៌​ដោយមានការ ចូលរួមរបស់តំណាង​ជាង៩ពាន់​នាក់មក​ពីប្រទេស​ចំនួន​១៧៣។ ថ្លែងមតិនៅ​សម័យប្រជុំពេញអង្គ ឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្ម​អចិន្ត្រៃយ៍វៀតណាម អមអង្គការសហប្រជា​ជាតិ​ បានអះ អាង​នូវគោល​នយោបាយ​របស់វៀតណាម គឺយកកត្តាមនុស្សធ្វើជាមជ្ឈមណ្ឌល​និង ជាកម្លាំង​ចលករ​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច រក្សាសន្តិសុខ​ និងមនុស្សធម៌។ វៀតណាម​សន្យាអ​នុវត្ត​រាល់កាតព្វកិច្ច​តាមរយៈ​ឯកសារ​គតិយុត្តិ​អន្តរជាតិ ដែល​វៀតណាមជាសមាជិកមួយ និងសហប្រតិបត្តិការស្អិតរមួតជាមួយដៃគូក្នុងតំបន់​និងអន្តរជាតិ​សំដៅ​បង្កើន​​សមត្ថភាព្យាករណ៍​ជាមុន ទប់ទល់បន្ទាន់ជាមួយនឹង​គ្រោះធម្មជាតិ​។

​សន្និសីទពោលខាងលើត្រូវបានរៀបចំ ឡើងតាមការផ្តើមគំនិត របស់លោក Ban Ki-moon ក្នុងបរិបទ​ដែលពិភពលោក​កំពុងប្រឈមមុខ នឹងវិបត្តិមនុស្សធម៌ ដែលមិនធ្លាប់មានតាំងពីមុន​មក៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ