18/09/2020 19:48 GMT+7 Email Print Like 0

វៀតណាមអះអាងនូវគោលជំហរដ៏ឥតងាករេចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa

វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តដ៏គ្រប់គ្រាន់ ដើម្បីអះអាងនូវអធិបតេយ្យភាពលើប្រជុំកោះទាំងពីរនេះ ដោយស្របទៅតាម ច្បាប់អន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។ (រូបថត៖ baoquocte.vn)


នាថ្ងៃទី១៧ កញ្ញា នៅសន្និសីទសារព័ត៌មានជាប្រចាំសប្ដាហ៍របស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួរពាក់ព័ន្ធដល់ការដែលគេហ ទំព័រ fanpage នៃស្ថានទូតអាមេរិកប្រចាំនៅវៀតណាមកាលពីថ្ងៃទី៩ កញ្ញាបានបង្ហោះរូបភាពផែនទីវៀតណាមដោយគ្មានប្រជុំកោះ Hoang Sa និង Truong Sa នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលជំហរដ៏ឥត ងាករេនោះគឺប្រជុំកោះ Hoang Sa និង ប្រជុំកោះ Truong Sa ជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីដែនដីវៀតណាមបានឡើយ។ វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តដ៏គ្រប់គ្រាន់ ដើម្បីអះអាងនូវអធិបតេយ្យភាពលើប្រជុំកោះទាំងពីរនេះ ដោយស្របទៅតាម ច្បាប់អន្តរជាតិ។ គោលជំហរដ៏ឥតងាករេនេះរបស់វៀតណាមត្រូវបានបង្ហាញជាច្រើនលើកច្រើនសារក្រោមរូបភាពផ្សេងៗគ្នា រួមទាំងនៅអង្គការសហប្រជាជាតិ ហើយត្រូវបានប្រទេសជាច្រើនគោរពនិងគាំទ្រផងដែរ។

នៅសន្និសីទសារព័ត៌មាននេះដែរ ទាក់ទងដល់រឿងហេតុដែលអ្នកនេសាទវៀតណាមចំនួន១៨នាក់ត្រូវចាប់ខ្លួននៅម៉ាឡេស៊ី អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានអះអាងថា ក្រសួងការបរទេសវៀតណាមបានប្រគល់កំណត់ទូតដោយសម្ដែងនូវការព្រួយបារម្ភ ក៏ដូចជាអនុវត្ត បែបបទគាំពារពលរដ្ឋចាំបាច់នានាទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ