01/02/2017 09:32 GMT+7 Email Print Like 0

វៀតណាមអះអាងអត្តសញ្ញាណវប្បធម៌របស់ខ្លួនក្នុងខឿនអារ្យធម៌មនុស្សលោក


វៀតណាមអះអាងអត្តសញ្ញាណវប្បធម៌របស់ខ្លួនក្នុងខឿនអារ្យធម៌មនុស្សលោក (VNA)

អត្តសញ្ញាណវប្បធម៌វៀតណាមត្រូវបានឆ្លុះបញ្ចាំងក្នុងបណ្ដាបេតិកភ័ណ្ឌវប្បធម៌ដែលអង្គការវប្បធម៌ - អប់រំ ​-វិទ្យាសាស្ត្រ អ.ស.ប. (UNESCO) ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោក។ រួមជាមួយដំណើរធ្វើសមាហរណកម្ម  តំ​លៃ​​វប្បធម៌ទាំងអស់របស់វៀតណាមក្នុងបណ្ដាបេតិកភ័ណ្ឌពិភពលោកដែលត្រូវបានទទួលស្គាល់នឹងរីករាយ​ភាយ​លើ​ពិភពលោក។

 នាថ្ងៃទី ១​ ធ្នូ ឆ្នាំ ២០១៦ នៅសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីអំពីកិច្ចការពារបេតិកភ័ណ្ឌវប្បធម៌អរូបីលើកទី ១១ របស់ UNESCO​ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Addis Ababa ប្រទេស Ethiopia ទំនៀមទំលាប់សក្ការបូជា Mau Tam Phu របស់វៀតណាមត្រូវបានទទួលស្គាល់ជាផ្លូវការជាបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់មនុស្សលោក។ ត្រូវបានចាត់ទុកជា «សារៈមន្ទីររស់» ដែលអភិរក្សប្រវត្តិសាស្ត្រនិងអត្តសញ្ញាណវប្បធម៌របស់ជន​ជាតិ​វៀត​ណាមនោះទំនៀមទំលាប់សក្ការបូជា Mau Tam Phu ពោរពេញទៅដោយតំលៃសីលធម៌និង មនុស្សជាតិយ៉ាងជ្រាលជ្រៅ។ នោះគឺ «ផឹកទឹកនឹកដលប្រភពដើម»​ ក្នុងនោះ ម្តាយ-ព្រះម៉ែដើរតួនាទីស្នូល។ អ្នកនិពន្ធ Nguyen Minh Tuan អ្នកផលិតភាពយន្តនៃបទយកការកលទូរទស្សន៍ «វៀតណាមនិងវប្បធម៌សក្ការបូជាបូជាព្រះម៉ែ» បានវិភាគថា ៖

«អត្ថន័យលេចធ្លោនៃទំនៀមទំលាប់សក្ការបូជាព្រះម៉ែគឺការលើកកំពស់ស្មារតីសាមគ្គីភាពជាតិ។ ត្រូវបានឆ្លុះបញ្ចាំងដ៏ច្បាស់លាស់ក្នុងបណ្ដាពិធីឡើង អ្នកតាដែលលើកដម្កើងអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Dao Mong​ Nung ។ ទន្ទឹមនឹងនោះ ទំនៀមទំលាប់ធ្វើសក្ការបូជាព្រះម៉ែមានចរិតលក្ខណៈវីរភាព​ជាតិ ដោយសារមុខសញ្ញាជាច្រើនក្នុងពិធីចូលរូបទាំង ៣៦ គឺជាវីរៈជនជាតិ ដូចជា៖ មេទ័ព Tran Hung Dao ឬមន្ត្រី Trieu Tuong។»

គិតតាំងពីកេរ្តិ៍តំណែលបុរមរាជវាំង Hue ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក នាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ វៀតណាមមានបេតិកភ័ណ្ឌចំនួន ២២ ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោក ដូចជាឈូងសមុទ្រ Ha Long បរមរាជវាំង Thang Long ទំនៀមទំលាប់ធ្វើសក្ការបូជាសម្តេច Hung ជា​​ដើម។ បេតិកភ័ណ្ឌពិភពលោកទាំង នេះមាន ៣ ប្រភេទគឺ៖ បេតិកភ័ណ្ឌធម្មជាតិ បេតិកភ័ណ្ឌវប្បធម៌ពិភពលោកនិង បេតិកភ័ណ្ឌចម្រុះវប្បធម៌និងធម្មជាតិពិភពលោក។ លោក  Pham Sanh Chau បេសកជនពិ​សេស​របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទទួលបន្ទុកបញ្ហា UNESCO និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ UNESCO របស់វៀតណាម បានឲ្យដឹងថា៖                    

«ដោយជួនកាល យើងមិនយល់ឲ្យអស់នូវតំលៃនៃ​បេតិកភ័ណ្ឌវប្បធម៌របស់ខ្លួន​ឡើយ។ ក្នុងពេលដែលបេតិកភ័ណ្ឌទាំងនេះត្រូវបាន UNESCO ទទួលស្គាល់ទើបយើងដឹងថា៖ ជនជាតិវៀតណាមពោរពេញទៅដោយតំលៃថ្លៃថ្លា។​ ដំណើរធ្វើសមាហរណកម្មកាន់តែខ្លាំងយើងកាន់​តែរកឃើញថា៖ ជនជាតិវៀតណាមមានអត្តសញ្ញាណវប្បធម៌សម្បូរបែបណាស់។ អាចនិយាយបានថា៖ប្រជាពល​រ​ដ្ឋវៀតណាមមានសំណាងដោយសារ ប្រទេសជាតិស្ថិរភាពនិងសេដ្ឋកិច្ចអភិវឌ្ឍន៍។ ក្នុងកាលៈទេសៈនោះអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិកាន់តែត្រូវបាន
គោរពនិងទទួល ស្គាល់ថែមទៀត។»        វៀតណាមចូលរួមយ៉ាងសកម្មក្នុងអនុសញ្ញាអន្តរជាតិស្តីពីវប្បធម៌របស់ 
UNESCO ដែលបង្ហាញនូវការទទួលខុសត្រូវរបស់វៀតណាមចំពោះតំលៃវប្បធម៌នៃមនុស្សលោក។ តាមនោះ វៀតណាមសហការជាមួយ UNESCO ពង្រីកថែមទៀតតំលៃវប្បធម៌របស់វៀតណាមក្នុងសហគមន៍អន្តរជាតិ។ លោកស្រី Susan Vize ប្រធានតំណាងស្តីទីខុទ្ទកាល័យ UNESCO ប្រចាំនៅវៀតណាម បានឲ្យដឹងថា៖                       

«កិច្ចសហប្រតិបត្តិការខ្លាំងក្លារវាង UNESCO និងវៀតណាមគឺជាឧទាហរណ៍គំរូលើទ្រង់ទ្រាយពិភពលោកដែលបានសរឲ្យឃើញនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនិងការនាំវប្បធម៌ក្លាយទៅជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍​ ដើម្បីបង្កើតឡើងការផ្លាស់ប្តូរសំរាប់ប្រទេសជាតិ។ វៀតណាមបានខ្នះខ្នែងជាច្រើនបើប្រៀបនឹងប្រទេស​ដទៃលើពិភពលោក។»

ការដែល UNESCO ទទួលស្គាល់ទំនៀមទំលាប់សក្ការបូជា Mau Tam Phu របស់ជនជាតិវៀតណាម រួមជាមួយបេតិកភ័ណ្ឌផ្សេងៗទៀតរបស់វៀតណាមជាបេតិកភ័ណ្ឌវប្បធម៌នៃមនុស្សលោកនឹងរួមចំណែកបង្កើនឋានៈរបស់បេតិកភ័ណ្ឌចំពោះសង្គម ធ្វើសម្បូរបែបថែមទៀតផ្ទាំងគំនូរវប្បធម៌របស់វៀតណាមនិងរបស់មនុស្សលោក។

ក្រៅពីនោះ ការទទួលស្គាល់ពោលខាងលើនឹងធ្វើឲ្យសហគមន៍បំពេញបន្ថែមចំណេះដឹងហើយមានមោទនភាព​ថែម​ទៀតអំពីបេតិកភ័ណ្ឌរបស់ប្រទេសជាតិដើម្បីចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារនិងពង្រីកតំលៃតិកភ័ណ្ឌ។
ទន្ទឹមនឹងនោះ សហគមន៍អន្តរជាតិនឹងស្វែងយល់ច្បាស់អំពីតំលៃវប្បធម៌របស់វៀតណាមផងដែរ៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ