22/11/2014 23:14 GMT+7 Email Print Like 0

វៀតណាមអះអាងតួនាទីម្ចាស់ការផ្សាភ្ជាប់ជិតស្និទ្ធសហគមន៍រួមអាស៊ានពីមួយថ្ងៃទៅមួយថ្ងៃ

បណ្ដាទិវាមហាសាមគ្គីភាពងាស៊ាន - ទស្សនវិស័យមួយ អត្តសញ្ញាណ​មួយ សហគមន៍មួយ​បាន​ប្រារព្ធឡើងនាថ្ងៃទី២១វិច្ឆិកានៅភូមិ​វប្បធម៍ទេសចរណ៍បណ្ដា​ជនជាតិវៀតណាម Dong Mo Son Tay ទីក្រុង​ហាណូយ។ ​ដោយមាន​ប្រធានបទ សាមគ្គីភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ ព្រឹត្តិការនេះជាឱកាសដើម្បី​បណ្ដាប្រទេសអាស៊ានផ្សព្វផ្សាយ​ឧទ្ទេសនាម​អំពី​ទឹក​ដី​មនុស្ស​និង​រាល់​តំលៃវប្បធម៍​គំរូ។ ថ្លែងមតិប្រារព្ធកម្មវិធីនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស​វៀត​ណាមលោក Pham Binh Minh បានអះអាងថា៖

“អាស៊ានកំពុងឈានទៅរឹងមាំដើម្បីក្លាយទៅជាសហគមន៍មួយនាឆ្នាំ​២០១៥។ ក្នុង​ដំណាក់​កាល​​​អភិវឌ្ឍន៍ថ្មីនេះ អាស៊ានមួយសាមគ្គីភាពផ្សាភ្ជាប់​ជា​មួយគ្នាក្នុង​​ទស្សនវិស័យមួយ អត្តសញ្ញាណ​មួយ សហគមន៍មួយ​រួមជាសារ​របស់​ប្រទេស​ជាសមាជិកអាស៊ាន​ផ្ញើរ​ជូន​សហគមន៍​អន្តរជាតិ ក្នុងវប្បធម៍ដើរ​តួនាទី​សំខាន់រួម ចំណែក​នាំអាស៊ានក្លាយទៅ​ជាដំបូល​រួម​មួយ​សំរាប់សហគមន៍បណ្ដាប្រជាជាតិ​អាស៊ាន។​ យើងខ្ញុំជានិច្ចកាល​ចង់​មាន​អាស៊ាន​មួយ​សាមគ្គីភាព​​សហប្រតិបត្តិការ​ប្រសិទ្ធភាពជាមួយគ្នា ដើម្បី​រួមដៃគ្នា​ពូន​ជ្រុំ​សន្តិភាព​ស្ថិរភាព​និង​ភាព​សម្បូររុងរឿង​បស់ដំបន់ទាំងមូលក៏ដូចជាប្រទេស​អាស៊ាន​នីមួយៗ​និង​ដើម្បី​ផល​ប្រយោជន៍​របស់សហគមន៍អន្តរជាតិ៕”

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ