25/10/2018 10:45 GMT+7 Email Print Like 0

វៀតណាមអំពាវនាវឲ្យបន្តធ្វើកំណែទម្រង់ប្រព័ន្ធអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដោយឈរលើអាទិភាពរបស់ប្រទេសជាតិ


 ទិដ្ឋភាពនៃសម័យពិភាក្សា (រូបថតទីភ្នាក់ងារសារព័ត៌មានវៀតណាម)

 នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ គណកម្មការទទួលបន្ទុកបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គណកម្មការទី ២) ចំណុះ​មហា​​សន្និ​បាត​អង្គការសហប្រជាជាតិ នី​តិកាលទី ៧៣ បានធ្វើការពិភាក្សាអំពី​ប្រធាន​បទ “សកម្មភាព សហ​ប្របតិ​​បត្តិ​ការ​ អភិវឌ្ឍន៍ នៃ​អង្គ​​ការសហប្រជាជា​តិ”​។
 
អញ្ជើញ​ថ្លែងសន្ទរកថា តាងនាមបណ្ដាប្រទេសអាស៊ា​ន ឯកអគ្គរដ្ឋទូត​ លោក  Dang Dinh Quy ប្រធា​នគណ​បេសក​​កម្ម​វៀត​ណាម​ប្រចាំ​នៅអង្គការ​សហប្រជជាតិបានវាយ​តម្លៃខ្ពស់ ​ចំពោះទំនាក់​ទំនងភាព​ជាដៃ​គូ​អភិវឌ្ឍន៍​អាស៊ាន​ អង្គការសហប្រជាជាតិ​ កាន់តែ​បាន​ពង្រឹងពីមួយថ្ងៃទៅ​មួយ​ថ្ងៃ ដោយ​ទទួល​បាន​លទ្ធផល​ជាវិជ្ជមាន​ជាច្រើន​ ពិសេសគឺលើវិស័យដែ​លទាក់ទិននឹងផែនការធ្វើ​សកម្មភាព​អាស៊ាន អង្គការ​សហប្រជា​ជាតិ​ដំណាក់​កាល​ពីឆ្នាំ ២០១៦ ដល់ឆ្នាំ​២០២០ ហើយរួមចំណែក​ក្នុងការ​ជំរុញ​ការជួយ​ឧបត្ថម្ភគ្នា​ទៅវិ​ញ​ទៅមក​រវាង​ទស្សនៈ​វិស័យ​អាស៊ានឆ្នាំ ២០២៥ និង រវៀប​រារៈឆ្នាំ២០៣០។ យ​ន្តការ​សហប្រតិបត្តិ​ការរវាង​លេខាធិការដ្ឋាន​អាស៊ាន​ និងលេខាធិការ​ដ្ឋាន​អង្គការសហប្រជាជាតិ ក៏បានជំរុ​ញពីមួយថ្ងៃទៅមួយថ្ងៃផងដែរ​។

លើស​ពីនេះទៅទៀត ឯកអគ្គរដ្ឋទូត លោក  Dang Dinh Quy បាន​ចែក​រំលែក​អំពី​ការ​ព្រួយ​បារម្ភ​របស់​ប្រទេស​ជាច្រើន​អំពីស្ថានភាពប្រភពកម្លាំងថ​យចុះ ហើយអំពាវនាវ​ឲ្យបន្ត​ដំណើការ​ធ្វើកំណែ​ទម្រង់​ប្រព័ន្ធ​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ ដោយឈរលើបណ្ដាអាទិភាព​ជាតិ។ លោក Dang Dinh Quy បានតាងនាមអាស៊ាន​ អំពាវ​នាវឲ្យអ​ង្គ​ការសហប្រជាជាតិ ក៏ដូ​ចជាបណ្ដាប្រទេស​នៃអង្គ​ការ​សហប្រជាជាតិ​បន្តគាំទ្រ​កិច្ច​សហប្រតិ​បត្តិការ​រវាង​បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ​(South – South Cooperation) និង​កិច្ច​សហប្រតិបត្តិ​ការ​ត្រីភាគី​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ