30/10/2021 13:38 GMT+7 Email Print Like 0

វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពដើម្បីពង្រីកតួនាទីនិងការចូលរួមយ៉ាងគ្រប់គ្រាន់និងសមភាពរបស់នារីក្នុងការរក្សាសន្តិភាព

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានសង្កត់ធ្ងន់លើ តួនាទីគ្រប់ជ្រុងជ្រោយនិងការរួមវិភាគទានដ៏ធំធេងរបស់នារីក្នុងកិច្ចខិតខំប្រឹងប្រែងរួមសំដៅរុញថយការរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយឆ្លើយតបនឹងផលប៉ះពាល់ជា អវិជ្ជមានដោយជម្ងឺរាតត្បាត។

អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលនារីសកល។ (រូបថត៖ VNA)



នៅយប់ថ្ងៃទី២៨ ខែតុលា (តាមម៉ោងតំបន់) នៅរដ្ឋធានី លីសបោន ប្រទេស ព័រទុយហ្គាល់ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ដឹកនាំគណៈ ប្រតិភូវៀតណាម បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលនារីសកល ឆ្នាំ២០២១ ក្រោមប្រធានបទ “នារី - ផ្លាស់ប្ដូរសេដ្ឋកិច្ចសកល”។

ថ្លែងនៅពិធីបើក លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានសង្កត់ធ្ងន់លើ តួនាទីគ្រប់ជ្រុងជ្រោយនិងការរួមវិភាគទានដ៏ធំធេងរបស់នារីក្នុងកិច្ចខិតខំប្រឹងប្រែងរួមសំដៅរុញថយការរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយឆ្លើយតបនឹងផលប៉ះពាល់ជា អវិជ្ជមានដោយជម្ងឺរាតត្បាត។

លោកស្រីអនុប្រធានរដ្ឋបានបញ្ជាក់នូវតួនាទីនិងការរួមវិភាគទានដ៏ធំធេងរបស់នារីវៀតណាម មិនត្រឹមតែក្នុងអំឡុងប្រវត្តិសាស្ត្រនៃការកសាងនិងការពារប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីនាសព្វថ្ងៃ ក៏ដូចជាការចូលរួមយ៉ាងសកម្ម ក្នុងដំណើការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ជាពិសេសនៅខ្សែត្រៀមជួរមុខ។ លោកស្រីអនុប្រធានរដ្ឋបានបញ្ជាក់ថា ការជំរុញសមភាពយេនឌ័រ និងប្រគល់សិទ្ធិជូន នារី គឺជាគោលជំហរ គោលនយោបាយដ៏ឥតងាករេ និងជាអាទិភាពមួយក្នុងចំណោម អាទិភាពចម្បងរបស់វៀតណាមនៅក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់និងអន្តរជាតិ។

ដើម្បីឆ្ពោះទៅរកពិភពលោកមួយប្រកបដោយសន្តិភាព វិបុលភាព មនុស្ស សាស្ត្រនិងនិរន្តរភាព លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអំពាវនាវឲ្យ ពង្រីកតួនាទីនិងការចូលរួមយ៉ាងគ្រប់គ្រាន់និងប្រកបដោយសមភាពរបស់នារីក្នុងការ រក្សាសន្តិភាព សន្តិសុខជាតិនិងអន្តរជាតិ ជាពិសេសក្នុងការរាំងខ្ទប់ជម្លោះនិងដោះ ស្រាយបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការ ផ្លាស់ប្ដូរសេដ្ឋកិច្ច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ