04/09/2020 12:52 GMT+7 Email Print Like 0

វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅក្នុងប្រទេសលីប៊ីបន្តធ្វើកិច្ចពិភាក្សាគ្នាឡើងវិញឲ្យបានឆាប់ៗ


ទិដ្ឋភាពនៃកិច្ចប្រជុំនេះតាមប្រព័ន្ធវីដេអូ 
 

នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាសាធារណៈ ស្តីពីស្ថានភាពប្រទេសលីប៊ី និងសកម្មភាពរបស់ក្រុមបេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL)។
 
នៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅ អ. ស. ប បានអះអាងពីសារសំខាន់នៃការជំរុញការប្តេជ្ញា របស់សន្និសិទប៊ែកឡាំងស្តីពីលីប៊ី ដែលគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខក្នុងសេចក្តីសម្រចចិត្តលេខ ២៥១០។
 
លោកឯកអគ្គរដ្ឋទូតទទួលស្គាល់សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២១ ខែសីហា របស់ភាគីពាក់ព័ន្ធនានា ព្រមទាំងបានអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់ការប្រយុទ្ធដាក់គ្នា និងវិលត្រឡប់មកចរចាសន្តិភាពលើផ្នែកនយោបាយចំនួន ៣ រួមមាន គោលនយោបាយ - យោធា - សេដ្ឋកិច្ច។ ឯកអគ្គរដ្ឋទូតក៏បានអះអាងថាវៀតណាមគាំទ្ររាល់សកម្មភាពរបស់ UNSMIL ក្នុងនោះមានការពន្យាពេល សម្រាប់ភារកិច្ចរបស់ UNSMIL ក្នុងរយៈ១២ ខែបន្ថែមទៀត ក៏ដូចជាការតែងតាំងអ្នកតំណាងពិសេសរបស់អគ្គលេខាធិការ អ. ស. ប ប្រចាំនៅលីប៊ីផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​


បណ្តាព័ត៌មានបានផ្សាយ