28/04/2018 09:58 GMT+7 Email Print Like 0

វៀតណាមអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដោះស្រាយជម្លោះ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន


 វៀតណាមអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដោះស្រាយជម្លោះ រវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីន

នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ​នៅកិច្ចពិភាក្សារបស់ក្រុម​ប្រឹក្សាសន្តិសុខ​ នៃអង្គការសហប្រជា ​ជាតិ ក្រោម​ប្រធាន​បទ "ស្ថានភាពមជ្ឈិ​មបូព៌ារួមមានបញ្ហាប្រទេ​សប៉ា​ឡេស្ទី​ន​" ឯកអគ្គ​រដ្ឋទូត និង​ជា​ប្រធាន​ប្រតិភូ​បេសកកម្ម​វៀត​ណាម​ប្រចាំ នៅអង្គការ​សហប្រជាជាតិ​ លោ​កស្រី Nguyen Phuo​ng Nga​ បានសំដែង​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះស្ថានភាពនៅតំបន់​មជ្ឈឹម​បូព៌ានាប​ច្ចុប្បន្ន។

លោក​ស្រី Nguyen Phuong Ng​a បាន​ក្រើន​រំលឹក​ថាសកម្មភាព​ធ្វើអន្តោប្រវេសន៍​ខុសច្បាប់​ដែលនៅ​តែកើត​ឡើង​ ជាបន្ត​បន្ទាប់ ហើយការប៉ះទង្គិច​គ្នាបាន​ធ្វើឲ្យបង្ហូរ​ឈាម និ​ង​ បាត់ បង់ជីវិត​ប្រជាជន​ស៊ីវិល​ជាច្រើន​នាក់នៅតំ​បន់ Jerusalem ខាងលិចនិងខាងកើត ក៏ដូ​ចជា ការវិបត្ដិមនុស្ស​ធម៌នៅតំប​ន់ ​ Gaza... ​បាន​និង​កំពុង​​ជះឥទ្ធិពល​យ៉ាង អាក្រក់ដល់ដំណោះស្រាយ ​"រដ្ឋពីរ" ដែលគំរាម​កំហែងដល់សន្តិសុខក្នុងតំ​បន់ និង​ពិភព​លោក​​​ផងដែរ។​ លោកស្រី Nguyen P​huong Nga បានអះអាងសារជាថ្មី​ អំពីគោល​ជំហរ​របស់​វៀត​ណាម​ចំពោះកា​រតស៊ូ​​ដ៏ត្រឹមត្រូវរបស់ប្រជាជ​នប៉ាឡេស្ទីន​ ហើយ​លោកស្រីក៏អំពាវ​នាវក្រុម​ប្រឹក្សាសន្តិសុខ​នៃអង្គការ​សហប្រជា​ជាតិ​ ត្រូវ​ដើរតួនាទី យ៉ាងសំខាន់ក្នុងការលើ​កទឹកចិត្តភាគីទាំងពីរនេះ ធ្វើការចរ​ចាគ្នាសំដៅស្វែងរក ដំណោះ​ស្រា​​យ​ប្រ​កបដោយ សន្តិភាព យុត្តិធម៌ និង និ​រន្តភាព ចំពោះជម្លោះរ​វាង អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ