19/03/2015 11:15 GMT+7 Email Print Like 0

វៀតណាមអំពាវនាវអោយជំរុញជំនួបប្រាស្រ័យស្ដីពីសិទ្ធិមនុស្ស

កិច្ចប្រជុំសាមញ្ញ លើកទី២៨

នាថ្ងៃទី១៦​ខែមិនាឆ្នាំ២០១៥ នៅទីក្រុង Geneva ស្វីស ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គ​ការ​សហប្រ​ជាជាតិ​បាន​បន្ត​សប្ដាហ៍​ធ្វើការទី៣ នៃកិច្ចប្រជុំ​សាមញ្ញ លើក​ទី២៨​ដោយ​ការរៀប​ចំជំនួប​សន្ទនា​ស្ដីពីស្ថាន​ភាពសិទ្ធិ​មនុស្ស​នៅប្រទេស​មួយចំនួន​ក្នុង​បទ។ ថ្លែងមតិនៅ​ឱកាសនេះ ឯកអគ្គរដ្ឋ​ទូតវៀត​ណាម លោក Nguyen Trung Thanh ប្រ​ធានគណៈប្រតិភូ​វៀតណាម ប្រចាំនៅអង្គ​ការសហប្រជា​ជាតិ អំពាវ​នាវអោយ​ជំ​រុញ​ខ្លាំង​ជំនួប​សន្ទនា​ និងកិច្ច​សហប្រតិ​បត្តិការជាក់​ស្ដែងក្នុង​វិស័យការ​ពារ​សិទ្ធិ​មនុស្ស។ លោក Nguyen Thanh Trung បាន​អះ​អាង​ថា៖ វៀតណាម​គាំទ្រភាគី​ទាក់​ទិននានា​ជួបសន្ទនា និង​សហប្រតិ​បត្តិការ  ដើម្បី​ដោះ​ស្រាយ​រាល់​បញ្ហា​នៅ​សេស​សល់ ជំនួស​អោយការ បង្កក​ម្លាំងសម្ពាធដោយមិន​សមហេតុ​សមផល​ជាមួយ​ច្បាប់​អន្តរជាតិ។

ក្នុ​ងបទថ្លែងមតិ ដោយតួនាទីជា​ប្រទេសសមាជិក​នៃក្រុមប្រឹក្សា​សិទ្ធិមនុស្ស អាណត្តិ​២០១៤-២០១៦ ឯកអគ្គ​រដ្ឋទូត​ Nguyen Trung Thanh បានអបអរសាទ​រចំ​ពោះ​សមិទ្ធិ​ផល​នានា​ដែល​មីយ៉ាន់​ម៉ាទ​ទួល​បាន​ក្នុង​ការ​កំណែ​ទម្រង់​ ប្រជា​ធិប​តេយ្យ ផ្សះផ្សា​ជាតិ និងសម្ដែងនូវការ​គាំទ្រចំពោះការសន្យារបស់​មីយ៉ាន់ម៉ា អំពី​ដំណើ​រ​ការអនុវត្ត​បញ្ហាទាំ​ង​នេះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ