19/12/2015 10:52 GMT+7 Email Print Like 0

វៀតណាមអាមេរិកជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

 


ទិដ្ឋភាពនៃជំនួបពិភាគ្សា (រូបថតៈvnanet.vn )

នាថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៥ នៅទីក្រុងហាណូយ បណ្ឌិតសភានយោបាយជាតិ ហូជីមិញ​បាន​រៀប​ចំ​ជំនួប​ពិភាក្សា​​វិទ្យាសាស្ត្រដោយប្រធានបទ “ទំនាក់ទំនង សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​រវាង​វៀត​ណាម​ជា​មួយ​អាមេរិក”​។ នៅជំនួប ពិភាគ្សានេះបានផ្តោតសំខាន់ទៅលើខ្លឹមសារចំនួន៤ ក្នុងនោះមានការពិភាគ្សា អំពីទំនាក់ទំនងសហប្រតិបត្តិការវៀតណាមអាមេរិកលើវិស័យមួយចំនួនដូចជា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងអប់​រំបណ្តុះ​បណ្តា​លប្រភពធនធានមនុស្សជាដើម។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​វៀតណាម​ លោកNguyen Quan បានចាត់ទុកថា៖

“យើងខ្ញុំមានបំណងថា នាពេលខាងមុខ បន្ទាប់ពីវៀតណាមចូលរួមអនុសញ្ញាចំនួន៥ ស្តីពីអាវកាស យើង​ខ្ញុំ​នឹង​មាន​ទំនាក់ទំនងជិតស្និទ្ធជាងទៀតជាមួយ NASA ដើម្បីអាចជួយ​ឲ្យផ្នែកអាកាស​ចរណ៍និង​អាវកាស​របស់វៀត​ណាម មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ យើងខ្ញុំក៏មានបំណងថា ប្រទេសទាំងពីរនឹងមានកិច្ចសហ ប្រតិបត្តិការ​លើវិស័យបច្ចេកវិទ្យាជីវសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន ជាពិសេសលើ វិស័យបច្ចេកវិទ្យាថាមពល រួមទាំងថាមលប្រពៃណីនិងថាមពលថ្មីនៅវៀតណាម​ផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ