06/03/2018 09:20 GMT+7 Email Print Like 0

វៀតណាមអាចនាំចេញអង្ករចំនួន៦,៥លានតោនក្នុងឆ្នាំ២០១៨

យោងតាមអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Ha Cong Tuan ថា វៀតណាមអាចនាំចេញអង្ករ​ចំនួន ៦,៥ លានតោនក្នុងឆ្នាំ២០១៨នេះ។

ដើម្បីរក្សាតម្លៃ អង្ករវៀតណាមក្នុងការនាំចេញនោះ គឺត្រូវផ្តោតសំខាន់លើគុណភាព។

ក្នុងរយៈពេល ២ ខែដើមឆ្នាំ វៀតណាមនាំចេញអង្ករចំនួន៨៦០ពាន់តោនកើន ១៧% បើប្រៀបនឹងរយៈពេលដូចគ្នា​នៃឆ្នាំទៅមិញ។ ហ្វីលីពីនជាទីផ្សារជួរមុខសម្រាប់ការនាំចូលអង្ករវៀតណាមដោយភាគហ៊ុនទីផ្សារគឺ ២៦,៩% ។
ចិនជាប្រទេសឈរ លំដាប់ទី២ដោយមានភាគហ៊ុនទីផ្សារគឺ២៣,៥%។

តម្លៃនាំចេញអង្ករមានទំនោកើនខ្ពស់ ដោយសារគុណភាពអង្ករវៀតណាម កំពុងកើនឡើងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ